គ្រោះមហន្តរាយក្នុងកីឡដ្ឋានបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ គឺជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយរបស់បាល់ទាត់ពិភពលោក។ អាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីបាននិយាយថា អ្នកគាំទ្រយ៉ាងហោចណាស់ ១២៥នាក់ បានស្លាប់ និងជាង ៣២០ នាក់ទៀតបានរងរបួស អំឡុងពេលនៃការប្រកួតបាល់ទាត់លីគកំពូលនៅប្រទេសឥណ្ឌូនេស៊ី។

ខាងក្រោមនេះជា គ្រោះមហន្តរាយធំៗមួយចំនួនដែលបានកើតមានឡើងក្នុងកីឡដ្ឋានបាល់ទាត់នូវរយៈពេល៤០ឆ្នាំចុងក្រោយ៖
-នៅខែតុលា ឆ្នាំ១៩៨២ ក្នុងប្រទេសរុស្ស៊ី មានអ្នកគាំទ្របានប៉ះទង្គិចគ្នា នៅពេលដែរពួកគេកំពុងចាកចេញក្រោយចប់ការប្រកួត UEFA Cup រវាងក្រុម Spartak Moscow និងក្រុម HFC Haarlem របស់ហូឡង់ នៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុង Moscow ។

-នៅខែឧសភា ឆ្នាំ១៩៨៥ ក្នុងចក្រភពអង់គ្លេស មានយ៉ាងហោចណាស់មនុស្ស ៥៦ នាក់បានស្លាប់ និងជាង ២០០នាក់ទៀតបានរងរបួសនៅពេលដែលមានអគ្គីភ័យបានឆាបឆេះនៅកន្លែងអ្នកឈរទូស្សនានៅកីឡដ្ឋាន Valley Parade ក្នុងទីក្រុង Bradford អំឡុងពេលការប្រកួតវគ្គទី៣ ជាមួយក្រុម Lincoln City ។

-នៅខែឧសភា ឆ្នាំ១៩៨៥ ឆ្នាំដដែលក្នុងប្រទេស បែលហ្សិក មានអ្នកគាំទ្រចំនួន៣៩ នាក់បានស្លាប់ និងជាង៦០០ នាក់បានរងរបួសក្នុងអំពើហឹង្សារបស់អ្នកគាំទ្រនៅមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុបរវៀងក្រុម Juventus និង Liverpool នៅក្នុងកីឡដ្ឋាន Heysel ក្នុងទីក្រុងប្រ៊ុចសែល។

-នៅខែមិនា ឆ្នាំ១៩៨៨ ក្នុងប្រទេសនេប៉ាល់ អ្នកគាំទ្រូបានព្យាយាមចេញ ឆ្ពោះទៅរកច្រកចេញដែលបានចាក់សោកនៅពេលមានព្យុះភ្លៀងនៅពហុកីឡដ្ឋានបាល់ទាត់ជាតិរបស់ប្រទេសនេប៉ាល់ក្នុងទីក្រុង Kathmandu ដែលបណ្តាលជាន់គ្នា ហើយបានឆក់យកអាយុជីវិតអ្នកគាំទ្រជាង ៩០ នាក់។

-នៅខែមិនា ឆ្នាំ១៩៨៩ ក្នុងចក្រភពអង់គ្លេស អ្នកគាំទ្រក្រុមហង្សក្រហម Liverpool ៩៦ នាក់ត្រូវបានប៉ះទង្គិចគ្នារហូតដល់ស្លាប់នៅក្នុងបរិវេណដែលមានមនុស្សច្រើនកុះករនៅកីឡដ្ឋាន Hillsborough ក្នុងទីក្រុង Sheffield មុនពេលការប្រកួត FA Cup ពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Liverpool និង Nottingham Forest ចាប់ផ្តើម។

-នៅខែមករា ឆ្នាំ១៩៩១ នៅក្នុងប្រទេសអាព្រិចខាងត្បូង មនុស្ស ៤២ នាក់បានស្លាប់នៅនៅពេលពួកគេរត់ជាន់គ្នាក្នុងអំឡុងពេលការប្រកួតមុនរដូវកាលនៅឯកីឡដ្ឋាន Oppenheimer ក្នុងទីក្រុងរុករករ៉ែ Orkney រវៀងក្រុម Kaizer Chiefs និង Orlando Pirates។

-នៅខែឧសភា ឆ្នាំ១៩៩២ ក្នុងប្រទេសបារាំង មានអ្នកទូស្សនារនៅកីឡដ្ឋាន Furiani របស់ Bastia បានដួលរលំមុនពេលការប្រកួត French Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Olympique de Marseille ដោយបានសម្លាប់មនុស្ស ១៨ នាក់ និងរបួសជាង ២,៣០០ នាក់ ហើយសភាបារាំងបានចេញសេចក្តីអនុម័តច្បាប់មួយហាមប្រាមការប្រកួតអាជីពទាំងអស់ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ដើម្បីរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត។

-នៅខែតុលា ឆ្នាំ១៩៩៦ ក្នុងប្រទេសហ្គាតេម៉ាឡា មានមនុស្សរហូតដល់ ៨២ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៤៧ នាក់បានរងរបួសនៅពេលដែលមានអ្នកគាំទ្រធ្លាក់ពីលើកៅអី និងជណ្តើរយន្តក្នុងទីក្រុង Guatemala អំឡុងការប្រកួតជម្រុះ World Cup រវាង Guatemala និង Costa Rica ។

-នៅខែតុលា ឆ្នាំ២០០១ ក្នុងប្រទេសអាព្រិចខាងត្បូង យ៉ាងហោចណាស់មានមនុស្ស ៤៣ នាក់ត្រូវបានកិនស្លាប់នៅពេលដែលអ្នកគាំទ្របាល់ទាត់ព្យាយាមបង្ខំពូនគេចដើម្បីចូលទៅក្នុងកីឡដ្ឋាន Ellis Park ដ៏ធំរបស់ Johannesburg នៅពាក់កណ្តាលផ្លូវនៃការប្រកួតលីកកំពូលនៅអាហ្វ្រិកខាងត្បូង។

-នៅខែឧសភា ឆ្នាំ២០០១ ក្នុងប្រទេសហ្គាណា គ្រោះមហន្តរាយបាល់ទាត់ដ៏អាក្រក់បំផុតមួយរបស់ទ្វីបអាហ្រ្វិកដែលមនុស្សប្រហែល ១២៦ នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ដ៏សំខាន់របស់ Accra នៅពេលដែលប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់អ្នកគាំទ្រនៅពេលពួកគេព្យាយាមធ្វើកុប្បកម្ម។

-នៅខែមិនា ឆ្នាំ២០០៩ ប្រទេសកូតឌីវ័រ មានមនុស្សយ៉ាងតិច ១៩នាក់បានស្លាប់ ក្នុងអំឡុងពេលរត់ជាន់គ្នានៅកីឡដ្ឋាន Felix Houphouet-Boigny មុនពេលការប្រកួតជម្រុះ World Cup ជាមួយ Malawi ម៉ាឡាវី។

-នៅខែកុម្ភៈ ឆ្នាំ២០១២ ក្នុងប្រទេសអេហ្ស៊ីប អ្នកគាំទ្រនៅក្នុងកីឡាដ្ឋានបានចលាចលនៅពេលបញ្ចប់ការប្រកួតរវាងគូប្រជែង Al-Masry និង Al-Ahly ក្នុងទីក្រុង Port Said ហើយមានមនុស្សយ៉ាងហោចណាស់មនុស្ស ៧៣ នាក់បានស្លាប់ និងជាង ១០០០ នាក់បានរងរបួស បន្ទាប់មកលីគអេហ្ស៊ីបត្រូវបានផ្អាករយៈពេល ២ ឆ្នាំ។

-នៅខែមករា ឆ្នាំ២០២២ ក្នុងប្រទេសកាមេរ៉ូន យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ និង ៣៨ នាក់បានរងរបួសនៅក្នុងហេតុកាណ៏រត់ជាន់គ្នានៅកីឡដ្ឋាន Yaounde Olembe ក្នុងប្រទេសកាមេរូន មុនពេលដែលប្រទេសដែលជាម្ចាស់ផ្ទះធ្ចើការប្រកួត Africa Cup of Nations វគ្គ ១៦ ក្រុមចុងក្រោយជាមួយនឹងក្រុម Comoros។

-ចុងក្រោយក្រោយគឺនៅថ្ងៃទី០១ តុលា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូ យ៉ាងហោចណាស់មនុស្ស ១២៥ នាក់បានស្លាប់ និងជាង ៣២០ នាក់បានរងរបួស បន្ទាប់ពីការប្រកួតបាល់ទាត់ រវៀង Arema FC និង Persebaya Surabaya ធ្វើឲ្យអ្នកគាំទ្រ Arema FC បានលុកលុយនៅលើទីលានក្នុងកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang បន្ទាប់ពីបរាជ័យក្នុងលទ្ធផល 3-2 ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបង្កឱ្យមានការរត់ជាន់គ្នាហើយបណ្តាឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើនអ្នកផងដែល។

គួរឲ្យដឹងដែលថាបន្ទាប់ពីសោកនាដកម្ម ដែលបានសម្លាប់មនុស្សនៅប្រទេសនៅប្រទេសឥណ្ឌូណេស៊ី លោកឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានផ្ញើសារំលែកទុក្ខជាមួយមហាគ្រួសារបាល់ទាត់ឥណ្ឌូណេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ៕

Share.