ខ្សែបម្រើ អេល តហៀត ដែលមានស្រុកកំណេីតនៅខេត្តក្រចេះ គឺជាកីឡាករម្ចាក់ ក្នុងចំណោមសមាជិក៤នាក់ផ្សេងទៀតដែលបានចាកចេញពីក្លិបបាល់ទាត់ Tiffy Army FC ផ្ទេរមកកាន់ក្លិប ISI ដង្កោសែនជ័យ នៅលីគលំដាប់ទី២ រដូវកាល ២០២២។

សម្រាប់ជំនួបដែលក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ យកឈ្នះ សាលាបាល់ទាត់ជាតិបាទី ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន AIA KMH Park សប្តាហ៍ទី១៨ លីគលំដាប់ទី២ ក្នុងខ្សែបម្រើ អេល តហៀត រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទី៥២’ កាលពីថ្ងៃអាតិទ្យ ទី០២ ខែតុលា ពោលគឺ១ថ្ងៃមុនទទួល​សញ្ញាបត្រ​ជំនាញគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា។

កីឡាករ៥នាក់ដែលបានចាកចេញពី Tiffy Army FC ផ្ទេរមកកាន់ ISI ដង្កោសែនជ័យ មានដូចជា៖
-កីឡាករ វី ច័ន្ទដារ៉ា
-កីឡាករ សាន ចំរ៉ុង
-កីឡាករ អេល តហៀត
-កីឡាករ DICKO IBRAHIM ABOU 
-កីឡាករ SAYED MAHMOUD។

បច្ចុប្បន្នក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្រោមការដឹកនាំរបស់លោក Botiba Bouyaloua Jean កំពុងស្ថិតនៅលេខរៀងទី៣ ក្រោយឆ្លងកាត់១៨ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់៣ មាន៣៩ពិន្ទុ ស្មើគ្នាជាមួយ កោះកុង អេហ្វស៊ី និង នគរបាលជាតិ ពោលគឺចាញ់អគ្គិសនីកម្ពុជា តែ៣ពិន្ទុប៉ុណ្ណោះ៕

Share.