ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៧ឆ្នាំ នឹងត្រូវជួប ចិន ដែលជាម្ចាស់ជើងឯក២សម័យកាល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:០០ថ្ងៃត្រង់ នៅប្រទេសអូស្តា្រលី ពានរង្វាន់បាល់ទាត់ AFC ASIAN Cup Bahrain 2023។

ដោយពុំមានការទិញការផ្សាយបន្តពីក្រុមហ៊ុនដៃគូឧបត្ថម្ភសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិអាយុក្រោម១៧ឆ្នាំនេះទេ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាថ្មីម្ដងទៀត បានសម្រេចចិត្តបន្តទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះអូស្រ្តាលី នៃពានរង្វាន់ AFC U17 Asian Cup 2023 Qualifiers ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានចំណូលពីអ្នកឧបត្ថម្ភការផ្សាយក៏ដោយ។

គួរដឹងថា U17 កម្ពុជា ស្ថិតក្នុងពូល G ជាមួយម្ចាស់ផ្ទះអូស្ត្រាលី ចិន និង កោះម៉ារីណាខាងជើង ការប្រកួតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ទ្វីបអាសុី AFC U17 ASIAN CUP BAHRAIN 2023 ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃ១-៩ ខែតុលា ឆ្នាំ២០២២។

លក្ខខណ្ឌពិសេស៖ ក្រុមដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមការប្រកួត FIFA U-17 ក្នុងនាមជាតំណាងរបស់ AFC។ ដូច្នេះប្រសិន U17 កម្ពុជា អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះយើងនឹងមានឱកាសឡើងទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2023៕

Share.