ពានរង្វាន់​បាល់ទាត់​ហ្វូតសាល​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2022 AFC Futsal Asian Cup ដែលរៀបចំចាប់​ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅ​ប្រទេស​គុយវែត ពេលនេះរកឃើញជើងខ្លាំងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
– វៀតណាម ១-៨ អ៊ីរ៉ង់
– ជប៉ុន ៣-២ ឥណ្ឌូនេស៊ី
– ថៃ ៣-២ តាជីគីស្ថាន
– អ៊ូបេគីស្ថាន ៣-០ គុយវ៉ែត។

កាលវិភាគវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
-ថ្ងៃទី៦ ខែតុលា អ៊ូបេគីស្ថាន VS ជប៉ុន ម៉ោង៥:០០នាទីល្ងាច នៅសាល Saad Al Abdullah
-ថ្ងៃទី៦ ខែតុលា ថៃ VS អ៊ីរ៉ង់ ម៉ោង៨:០០នាទីយប់ នៅសាល Saad Al Abdullah។

ពានរង្វាន់ AFC Futsal Cup នេះ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩ មក​​ដោយ​ដំបូង​រៀបចំ​រាល់​១ឆ្នាំ​ម្តង តែ​ក្រោយ​មក​​ប្តូរ​ជា​រៀបចំ​រាល់​២ឆ្នាំ​ម្តង​វិញ ខណៈ​ក្រុម​​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ រហូត​ដល់​១២​លើក ហើយ​ជប៉ុន​ឈ្នះ​បាន​៣លើក៕

Share.