ប៉ុន្មាន​ថ្ងៃ​នេះ​ នៅ​ក្នុង​រង្វង់​អ្នក​ដើរ​ម៉ូដ​​និង​បង្ហាញ​ម៉ូដ​ មាន​ផ្ទុះ​ចេញ​នូវ​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​ពាក់ព័ន្ធ​នឹង​ករណី​ Casting អស់លុយ​ ដោយ​ក្នុង​នោះ​កញ្ញា​ ប៊ី សុធារី បាន​ចេញ​មក​រិះគន់​យ៉ាង​ចំហ​ ប៉ុន្តែ​មិន​បាន​ផ្ដោត​ទៅ​លើ​បុគ្គល​ណាម្នាក់​ឡើយ​។ ដោយ​ឡែក​ ​លោក​ Oliva Kong​ ក៏​បាន​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​​​ ទៅ​លើ​ករណី​​ដ៏​ក្ដៅ​គគុកនេះ​ដែរ​។

​កញ្ញា​ ប៊ី សុធារី ដែល​ជា​តារា​ម៉ូដែល​ប្រឡូក​ក្នុង​វិស័យ​នេះ​យូរ​ឆ្នាំ​បាន​បង្ហាញ​ប្រតិកម្ម​មិន​ពេញ​យ៉ាង​ខ្លាំង​ ក្រោយ​ដឹង​ថា​មាន​កម្មវិធី​ Casting មួយ​ តម្រូវ​ឱ្យ​អ្នក​ចូលរួម​ត្រូវ​ទិញ​ពាក្យ​ក្នុង​តម្លៃ​១​$ ដោយ​កញ្ញា​លើក​ឡើង​ថា​តាំង​ពី​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​នេះ​​ទាំង​ខ្មែរ​និង​បរទេស​​មិន​ដែល​ចំណាយ​ប្រាក់​១​កាក់​នោះ​ឡើយ​។

អានអត្ថបទ កញ្ញា​ ប៊ី​ សុធារី​ ហួស​ចិត្ត​រឿង​ Casting​ កម្មវិធី​ដើរ​ម៉ូដ​មួយ​ ត្រូវ​ចំណាយ​លុយ​ និង​ខាត​ពេល​វេលា ទាំងមិនដឹងធ្លាក់ជាប់​

បន្ទាប់​ពី​មាន​ការ​រិះគន់​ទៅ​លើ​កម្មវិធី​ Casting នោះ​ ពី​សំណាក់​កញ្ញា ប៊ី សុធារី ស្រាប់​តែ​នៅ​ក្នុង​ថ្ងៃ​ទី​៥ ខែ​តុលា នេះ​​លោក Oliva Kong បាន​ចេញ​មក​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ ដែល​គ្រាន់​តែ​ក្រឡេក​ភ្នែក​ក៏​អាច​ដឹង​បាន​ថា​ កម្មវិធី​ដែល​មាន​ការ​លើក​ឡើង​នោះ​ គឺជា​កម្មវិធី​ដែល​បុរស​មាន​ឥទ្ធិពល​ក្នុង​វិស័យ​ Fashion រូប​នេះ​ជា​អ្នក​រៀប​ចំ​។

ពាក្យ​សម្ដី​តប​ត​ដែល​មិន​បណ្ដាក់​មាត់​របស់​លោក​ Oliva Kong មាន​ខ្លឹម​សារ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ​៖

ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ​រី​ឯ​ចិត្ត​ច្រណែន​និន្ទា​ ប្រៀប​ដូច​ជា​មហារីក​នៅ​ក្នុង​ខួរឆ្អឹង​។​គេ​រស់​នៅ​បែប​គេ​ ​យើង​រស់​នៅ​បែប​យើង​ ឃើញ​គេ​ជោគជ័យ​ឬ​មាន​បាន​ជាង​ខ្លួន​កុំច្រណែន​គេ​ណា​ បែងចែក​ឲ្យ​ដាច់​រវាង​ ​Business ​&​ ​សប្បុរសធម៌​។​សម្រាប់​ខ្ញុំ​ Okay​ Casting​ ​break ​the​ ​rule​ ជិត​2000​នាក់​មិន​យក​ប្រាក់​ប៉ុន្តែ​ក្រុមហ៊ុន​គេ​ជា​ក្រុមហ៊ុន​ ​Business ​គេ​ចំណាយ​គេ​ត្រូវការ​ចំណូល​ជា​រឿង​ធម្មតា​ ទាស់​ខុស​ត្រង់​ណា​ជួយ​ប្រាប់​ផង​ គេ​មិន​បាន​បង្ខំ​ឬ​ចាប់ជំរិត​អ្នក​ទាំងអស់​គ្នា​នោះ​ទេ​ ​1$ ​វា​មិន​ច្រើន​ឡើយ​។​ Casting ​របស់​ខ្ញុំ​លើក​ក្រោយ​គឺ​ពាក្យ​មួយ​3$ ​ឬ​5$​ ​អ្នក​មក​ឬ ​មិន​មក​ជា​រឿង​ធម្មតា​ ពី​ព្រោះ​កម្មវិធី​របស់​ខ្ញុំ​ដើរ​បាន​លុយ​ ​មិនមែន​ដើរ​ស្ម័គ្រ​ចិត្ត​នោះ​ទេ​ ដើរ​បាន​ឱកាស​ហើយ​ដើរ​បាន​លុយ​ទៀត ​មាន​ចំណូល​ទើប​មាន​ចំណាយ​។ ត្រូវ​ចាំ​ថា​ខ្ញុំ​ធ្វើ​កម្មវិធី​គឺ​លុយ​ផ្ទាល់​ខ្លួន​ ​ខ្ញុំ​មិន​ត្រូវ​កា​រSponsor ​គ្រឿង​ស្រវឹង​ទេ​។ ​1$ ​វា​ក្ដៅក្រហាយ​រឿង​គេ​ប៉ិន​នឹង​ បើ​ខ្ញុំ​លក់​ពាក្យ​3$ ​ឬ​ 5$ ​វិញ​វា​ក្ដៅ​ចិត្ត​ប៉ុន​ណា​ទេ​ បើ​អ្នក​ចិត្ត​ចង្អៀតចង្អល់​កុំ​សង្ឃឹម​ថា​វិស័យ​ហ្វេសសិន​ស្រុក​ខ្មែរ​រីកចម្រើន​ឲ្យ​សោះ ​រៀន​រស់​នៅ​ដោយ​គិត​វិជ្ជមាន​ កុំ​តែ​ស្ករ​តាម​គ្នា​ពេក​ ​អ្នក​ត្រូវ​ចាំ​ថា​ក្នុង​វិស័យ​ហ្វេសសិន​អ្នក​មិន​អាច​គេច​ផុត​ពី​ខ្ញុំ​ឡើយ​ពេល​នេះ​អត់​ ប៉ុន្តែ​ថ្ងៃ​បន្ទាប់​គឺ​ជា​អ្នក​ ​ #​OlivaKong​សូម​អគុណ​អ្នក​គ្រប់​យ៉ាង​ដែល​តែងតែ​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ខ្ញុំ​បាទ​ឲ្យ​បាន​រីក​ចម្រើន​នឹង​នៅ​តែ​បន្ត​ក្ដី​ស្រម៉ៃ​ដូច​សព្វ​ថ្ងៃ​នេះ​។

Oliva Kong

បើ​មើល​តាម​សម្ដី​ ​លើក​ឡើង​របស់​លោក​ Oliva Kong ខាងលើនេះ​គឺ​​ ចង់​ដាស់​ស្មារតី​ចំពោះ​អ្នក​រិះគន់​លោក​ថា ថ្ងៃ​ណាមួយ​នៅ​ក្នុង​វិស័យ​ហ្វេសសិន​ ទោះ​ចង់​ឬ​មិន​ចង់​ ប្រាកដ​ជា​ជួប​លោក​ ដូច្នេះ​មិន​អាច​គេច​គ្នា​ផុត​នោះ​ឡើយ​។ ប៉ុន្តែ​លោក​ក៏​បាន​អរគុណ​មតិយោបល់​ទាំង​អស់​ដែល​ធ្វើ​ឱ្យ​លោក​មាន​ភាព​រីកចម្រើន​និង​មាន​កម្លាំង​ចិត្ត​ក្ដី​ស្រមៃ​ខ្លួន​ដូច​សព្វថ្ងៃ​។

ងាក​មក​អ្នក​គាំទ្រ ​និង ​ហ្វេន​របស់​លោក​ Oliva Kong វិញ​ បាន​បញ្ចេញ​យោបល់​យល់​ស្រប​ចំពោះ​ការ​លើក​របស់​លោក​ និងលើក​ទឹក​ចិត្ត​ឱ្យ​លោក​បន្ត​ធ្វើ​ការងារ​លើ​វិស័យ​នេះ​ជា​បន្ត​ទៀត​ ដើម្បីជួយ​ឱ្យ​វិស័យ​ដើរម៉ូដ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ដើរ​ទាន់​បរទេស​៕

Share.