ក្លិបបាល់ទាត់ Napoli ក្រោមការដឹកនាំរបស់លោក Luciano Spalletti បាន​វាយ​បក​​តាម​ពី​ក្រោយ​យក​ឈ្នះ Ajax ៦-១ នៅរាត្រីថ្ងៃទី៤ ខែតុលា ឡើងទៅឈរកំពូលតារាងពូល A ក្នុង​ពាន​រង្វាន់ UEFA Champions League ជាមួយ៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុពេញ។

រីឯហង្សក្រហម Liverpool របស់លោក Jurgen Klopp រកបានជ័យជម្នះជាលើកទី២ ក្រោយយកឈ្នះ Rangers ក្នុងលទ្ធផល ២-០ ឡើងទៅឈរលេខ២ វគ្គជម្រុះពូល A ចាញ់ Ajax ចំនួន៣ពិន្ទុ។

ខណ: Barcelona របស់លោក Xavi បរាជ័យជាលើកទី២ ក្នុងចំណោម៣ប្រកួត នៅវគ្គជម្រុះពូល C ក្រោយចាញ់ Inter Milan ក្នុងលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយខ្សែបម្រើ Hakan Calhanoglu ធ្លាក់ទៅឈរលេខរៀងទី៣ លេង៣ប្រកួត ឈ្នះ១ ចាញ់២ មាន៣ពិន្ទុប៉ុណ្ណោះ។

ចំណែក Bayern Munich នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងនាមជាយក្សមកពីអាល្លឺម៉ង់ ក្រោយលត់ Viktoria Plzen ដោយលទ្ធផល ៥-០ បន្តឈរកំពូលតារាងពូល C ជាមួយ៣ប្រកួត ឈ្នះទាំង៣ មាន៩ពិន្ទុពេញ៕

ខាងក្រោមនេះគឺជាលទ្ធផលកាលពីយប់មិញ៖

Share.