ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២២នេះ បានសម្រេចចេញដីកាឃុំខ្លួន បុរស២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត២គីឡូក្រាម។

សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ដោយឈានទៅចាប់ខ្លួនឈ្មួញរកស៊ីជួញដូរគ្រឿងញៀនចំនួន ២នាក់ និងរឹបអូសថ្នាំញៀនជិត២ គីឡូក្រាម អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ។

សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី. លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរ:សេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ទោ ស៊ី ម៉ារត្ន័ នាយរងការិយាល័យទី៥ មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រលសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតនិងបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ចំនួន ២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ។

This image has an empty alt attribute; its file name is image-1024x607.png


គោលដៅទី១.នៅចំណុចបណ្តោយផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និង ថ្នាំញៀនប្រមាណ ១០០ ក្រាម ។ គោល ដៅទី២.នៅចំណុចបណ្តោយផ្លូវលេខ ២៦១ ស្ថិតក្នុងសង្កាត់ទឹក ល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន១ កញ្ចប់ធំ ។ ជនសង្ស័យ ២នាក់ម្នាក់ឈ្មោះ ម៉ាន់ វន្ត័ ភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ ឆ្នាំ ។

វត្ថុតាងដែលសមត្តកិច្ចចាប់យករួមមាន សារធាតុញៀនប្រភេទ កេតាមីន (KETAMINE)ទម្ងន់សុទ្ធ ១ គីឡូ ៨៤១.៩០ក្រាម (ជិត២គីឡូ) ៕

អត្ថបទ៖ចតុមុខ

Share.