លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានសារព័ត៌មាននានាចុះផ្សាយនៅថ្ងៃនេះថា ឆ្លងជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក។

អង្គភាពសារព័ត៌មានត្រយងញូវស៍ បានទាន់អាចទាក់ទងលោកដើម្បីបញ្ជាក់ព័ត៌មាននេះបាន នៅឡើយនៅរសៀលថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១នេះ។

រកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១  ប៉ុន្តែពេលនេះមានសេចក្តីរាយការណ៍ថា ស្ថានភាពសុខភាពរបស់លោកមិនមែនអ្វីធ្ងន់ធ្ងរនោះទេ ។

លោក ហែម ដារិទ្ធបានសរសើរសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សូមបងប្អូនថែរក្សាសុខភាព ទោះកីឡាខ្លាំងក៏ដោយអោយតែប្រហែសគឺវាតោងយើងហើយ តែកុំភ្លេច ៣ការពារ ៣កុំ

ក្រោយការសរសេរសារយ៉ាងដូច្នេះ គេឃើញមានការចូលរួមជាមតិយោបល់យ៉ាងច្រើន ជាពិសេសពីមន្ត្រីរបស់លោកនិងបានជូនពរឲ្យឆាប់បានសះជានិងមានសុខភាពប្រសើរឡើង វិញផងដែរ៕

Share.