ភ្នំពេញ៖​ បុរសម្នាក់បេីកបររថយន្ត ក្នុងស្ថានភាពស្រវឹង ទៅបេីកមកបុកយ៉ាងពេញទំហឹង ជាមួយរថយន្តសេរីទំនើបមួយគ្រឿង ដែលបេីកបរដោយជនជាតិកូរ៉េ បណ្តាលអោយរថយន្ត ទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះដែរកេីតឡេីង នៅវេលាម៉ោង ១២:០០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅបណ្តោយផ្លូវ៣១០ កែង ផ្លូវ ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីរទីតាំងកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើកបររថយន្តម៉ាក ព្រូស ពណ៌ស មួយគ្រឿង ដែរពាក់ស្លាកលេខ ភ្នំពេញ 2BB- 9545 ដែលធ្វើដំណើរទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ 113 ស្រាប់តែមកដល់ផ្លូវបំបែកជាបួន បានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក Maxus ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BU-8117 ដែលបើកបរដោយបុរសជនជាតិកូរ៉េបីនាក់ បណ្ដាលឲ្យរថយន្តរបស់ជនជាតិកូរ៉េ រងការខូចខាតដាច់ក្រឡេកង់ និងរថយន្តម៉ាកព្រូស រងការខាតធ្លាក់កាងផ្នែកខាងមុខ។ក្នុងករណីនេះគឺមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ក្រាន់តែខូចខាតរថយន្តទាំងសងខាង​។

ក្រោយនៅពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានឱ្យភាគីទាំងពីរចរចាដោះស្រាយគ្នា តែដោយសារតែភាគីខាងរថយន្តព្រូស មិនមានសំណងសងទៅខាងរថយន្តជនជាតិកូរ៉េ ទើបសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលខណ្ឌបឹងកេងកង ចុះមកវាស់វែងរួចយករថយន្តទាំងពីរទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយផងដែរ៕

អត្ថបទ៖​ ទូច វិច្ឆិកា

Share.