ភ្នំពេញ ៖ ដំបូល សំយាបរោង ស្លាកយុីហោ នៅតែឃើញមានអ្នកសាងសង់ លយហៀរមកលើចិញ្ចើមផ្លូវ សាធារណៈ ទោះជាកន្លងមក ត្រូវបានខាងអាជ្ញាធរ ហាម ប្រាប់ ណែនាំ ច្រើនលើកមកហើយ ក៏ប៉ុន្តែ មានទីតាំងមួយចំនួន មិនបានចូលរួមសហការ បន្តសាងសង់ សំយាប ដំបូលរោង លយ ហៀរ មកលើផ្លូវដដែល ទើបនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នេះ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ចុះកាត់រុះរើចេញ សំយាប ដំបូល ទាំងឡាយណា សាងសង់ហៀរមកលើចិញ្ចើមផ្លូវ ចោមចៅ មុខ រោងចក្រហុងដា ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឲ្យដឹងថា កន្លងមកសាលាខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយសាលារាជធានីភ្នំពេញ ផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូន ផ្ទះលក់ដូរ ដែលសង់ ប្រក់ដំបូល សំយ៉ាប ស្លាកយុីហោ ហៀរមកលើចិញ្ចើមផ្លូវ ត្រូវបានហានឃាត់ ឲ្យម្ចាស់រុះរើដោយខ្លួនឯង ហើយក៏ត្រូវបានម្ចាស់ទីតាំងមួយចំនួនធំ បានចូលរួមសហការរុះរើ តែនៅមានមួយចំនួនតូច មិនត្រឹមរុះរើចេញទេ បែជាមានទីតាំងខ្លះ លួចសាងសង់ សំយ៉ាប ហៀរមកលើចិញ្ចើមផ្លូវ ដែលបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។

ដោយមានការអនុញ្ញាត ពីសាលារាជធានីភ្នំពេញ ក្រោមបញ្ជាពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ទើបនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរខណ្ឌ សង្កាត់ ចុះកាត់ រុះរើ សំយាប ដំបូល ស្លាកប៉ាណូ ទាំង ឡាយណា ដាក់មកលើចិញ្ចើមផ្លូវសាធារណៈចេញ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.