កញ្ញា​ ​មាន ពេជ្ររីតា ​ហៅ​យូប៊ី ​ពិធីការិនី​ទូរទស្សន៍​ MYTV ​និង​ជា​អតីត​បវរកញ្ញា​ Miss Grand Cambodia​ ដែលបាន​ជាប់​បណ្ដឹង​​ប្តឹង​ដោយ​ ​ឧកញ៉ា ហេង សៀ​ បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ហើយ​។​ ​នេះ​បើ​យោង​តាម​ដីកា​សម្រេច​របស់​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​បាន​ចេញ​កាល​ពី​ម្សិលមិញ​នេះ​។

សូមចុចអាន៖ ពិធីការិនី​ ​MYTV​ មាន​ ​ពេជ្ររីតា​​ ​ប្ដឹង​បក​​ឧកញ៉ា​ ហេង​ ​សៀ​ ​ពី​បទ​ ​«​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​»​

​យោង​តាម​សេចក្ដី​សម្រេច ​​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ ​បាន​​លើកលែង​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​ ​មាន ពេជ្ររីតា ​ស​​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការ​ចោទ​ប្រកាន់​ថា​កញ្ញា​​យក​កាំបិត​ចាក់​ទៅ​លើ​ ឧកញ៉ា ហេង សៀ ​នៅ​ថ្ងៃ​កើតហេតុ​ ក្នុង​រថយន្ត​​នោះ​​ ​ច្បាស់​ជា​មិនមែន​ដើម្បី​ប្លន់​យក​ទូរស័ព្ទ​ដៃ​ ឬ​​ ​មាន​ចេតនា​ដណ្តើម​យក​ទូរស័ព្ទ​មក​លុប​រូបភាព​អាសអាភាស​ក្នុង​នោះ​ចេញ​ទេ ​ប៉ុន្តែ​វា​ជា​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ នៅ​ពេល​ដែល​លោក​ឧកញ៉ា ហេង សៀ ​បាន​ប្រើប្រាស់​កម្លាំង​បាយ​​បំពាន​ផ្លូវភេទ​ ​ប៉ុនប៉ង​រំលោភ​ ទៅ​លើ​រូប​នាង​កញ្ញា​ទៅ​វិញ​ទេ​ ហើយ​ការ​ការពារ​ខ្លួន​ពី​ការ​រំលោភ​បំពាន​ដោយ​កំរោល​ខុស​ច្បាប់​នេះ​ ច្បាប់​​មិន​បាន​កំណត់​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ ​ឬ​ មាន​ទោស​នោះ​​ឡើយ​៕​

សេចក្ដីសម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​​បាន​​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា​ ឆ្នាំ​២០២១​ ​ម្សិលមិញនេះ​មាន​​ចំនួន​៧​សន្លឹក​ និង​ មាន​អត្ថន័យ​​ទាំង​ស្រុង​ដូច​ខាង​ក្រោម​៖ ​

Telegram-Troryorng
Share.