
ភរិយារបស់ ឃួន ឡាបូរ៉ាវី អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គឺលោកស្រី ពេជ្រ សង្វា បានបង្ហោះនៅលើហ្វេសប៊ុកពីកាដូខួប១០ឆ្នាំរបស់អ្នកទាំង២ ដោយទិញបានផ្ទះ១កន្លែង នៅក្នុងបុរីហ្គាឡាក់ស៊ី ណាវាត្រា ក្នុងខេត្តកណ្តាល។
ឃួន ឡាបូរ៉ាវី បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅដំណាច់រដូវកាល២០១៩ ក្រោយចាយពេល១១ឆ្នាំ ដោយឆ្លងកាត់ក្លិបព្រះខ័នរាជស្វាយរៀង, បឹងកេត, Surat Thani ប្រទេសថៃ និងជាប់ជម្រើសជាតិកម្ពុជាច្រើនលើកច្រើនសា។
