សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ និងដកហូតសារធាតុញៀនម៉ាទឹកកកជាង ១០០ក្រាមកណ្តាលក្រុងបាត់ដំបង។

លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្តបាត់ដំបង បានឲ្យដឹងថា ការបង្រ្កាបករណីគ្រឿងញៀនខាងលើធ្វើឡើងនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ឋិតនៅចំណុចក្រុមទី ៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ដាលី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទមេតាំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន ចំនួន ៥ថង់ មានទម្ងន់ ១៣២,៧៥ក្រាម ជញ្ជីងថ្លឹងចំនួន ០២  ម៉ូតូម៉ាកហុងដា PCX ០១ គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ត្រូវបាននគរបាលផ្នែកបង្ក្រាបរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.