មុននេះបន្តិចមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈតារាសម្ដែងស្រី និងបង្ហាញម៉ូដ អៀរ ម៉ីលិ បានចេញមកទម្លាយមុខប្រុសស្អាតម្នាក់ជាសាធារណៈ ដោយកញ្ញាអះអាងថា បុរសរូបនេះបានជំពាក់បំណុល៨ម៉ឺនដុល្លារមិនព្រមដោះស្រាយរត់គេចខ្លួនបាត់។

តារាស្រីស្អាតរូបនេះ បានបញ្ជាក់ដែរថា បុរសនោះមានឈ្មោះ វ៉ុនប៊ុន លក្ម្សី ហៅ សកល ហើយការដែលកញ្ញាចាញ់បោកបុគ្គលរូបសង្ហានេះ ក៏ព្រោះតែ បុគ្គលនេះបាននិយាយប្រាប់កញ្ញាថា ឱ្យចូលហ៊ុនគ្នារកស៊ី និងយកទៅលេងភាគហ៊ុន តែតាមការពិត គឺបានយកលុយទៅប្រព្រឹត្តិល្បែងសុីសង តាំងពីដើមឆ្នាំ២០២២ ហើយរហូតមកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេ។

នេះជាសារទាំងស្រុងដែលកញ្ញា អៀរ ម៉ីលិ បានបង្ហោះនៅលើហ្វេសប៊ុក៖

នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លា កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលអោយយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិន មានដំណោះស្រាយ ហើយបានគេចខ្លួន 😡 ខ្ញុំមិនចង់បង្ហោះជាសារធាណ:ទេ តែវាអស់កំណត់ហើយ 😡 ជួយស៊ែរអោយបុគ្គលនោះមើលផង ថោកទាបណាស់ 😡 ហើយលុយដែលនាងខ្ញុំបានចាញ់បោកបុគ្គលនេះគឺ ដោយសារបុគ្គលនេះនិយាយថា ចូលហ៊ុនគ្នារកស៊ី និងយកទៅលេងភាគហ៊ុន តែតាមការពិត គឺ ប្រព្រឹត្តល្បែងសុីសង 🙏🏻😡 បានយកលុយពីនាងខ្ញុំទៅតាំងពី ដើមឆ្នាំ2020 រហូត មកដល់ថ្ងៃនេះគឺគ្មានដំណោះស្រាយទេ 🙏🏻😡 ខ្ញុំអស់ការទ្រាំមែនបងប្អូនទើបនាងខ្ញុំដាច់ចិត្តបង្ហោះ អ្នកដឹងបានដឹងថាមិច 😭

Ear Mengli
Share.