ក្លិបបាល់ទាត់ហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បានយកឈ្នះ Rangers សមាជិកលីគកំពូលស្កុតឡេន ក្នុងលទ្ធផល ៧-១ វគ្គជម្រុះពូល A ពានរង្វាន់ UEFA Champion League រដូវកាល ២០២២/២៣។

ខណ:ខ្សែប្រយុទ្ធ Mohamed Salah ចាញពេលត្រឹមតែ៦នាទីនិង១២វិនាទីប៉ុណ្ណោះ ដើម្បីស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង បានក្លាយជាកីឡាកររកបាន Hat-Trick លឿនបំផុតនៅក្របខណ្ឌ UEFA Champion League។

៧គ្រាប់របស់ Liverpool ស៊ុតបញ្ចូលទីដោយកីឡាករ Roberto Firmino ២គ្រាប់, Darwin Nunez ១គ្រាប់, Harvey Elliott ១គ្រាប់ និង Mohamed Salah ៣គ្រាប់ ខណ:១គ្រាប់របស់ Rangers សម្រេចដោយ Scott Arfield

បច្ចុប្បន្នក្លិបបាល់ទាត់ Napoli កំពុងឈរកំពូលតារាងពូល A ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ ខណ: Liverpool ស្ថិតនៅលេខ២ មាន៩ពិន្ទុ, លេខ៣ Ajax មាន៣ពិន្ទុ ខណ: Rangers បាតតារាងមានសូន្យពិន្ទុ៕

Share.