ពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2022/23 បានឈានដល់ឆ្នាំទី៦៧ ចាំតាំងពីឡើងដំបូងនៅឆ្នាំ ១៩៥៥ ខណ:ប្រទេសនៃសមាជិកសមាគមបាល់ទាត់ទ្វីបអ៉ឺរ៉ុបទាំងអស់មានសិទ្ធិចូលរួមប្រកួតប្រជែង (ក្រុមសរុបចំនួន ៧៩ក្រុម និងជម្រុះសល់ត្រឹម ៣២ក្រុមសម្រាប់វគ្គចែកពូល) ទៅតាមការកំណត់។

ខាងក្រោមនេះគឺជាសមាជិកក្រុមដែលតម្លៃខ្លួនតិចជាងគេចូលរួមប្រកួតប្រជែងពានរង្វាន់ UCL នៅរដូវកាល ២០២២/២៣៖
– ក្រុម Maccabi Haifa FC សមាជិកលីគកំពូលរបស់ប្រទេសអ៊ីស្រាអែល (មានតម្លៃ ២០.៦ លានអឺរ៉ូ)
– ក្រុម Viktoria Plzeň សមាជិកលីគកំពូលរបស់ប្រទេសសាធារណរដ្ឋ​ឆែក (មានតម្លៃ ២៨.៥ លានអឺរ៉ូ)
– ក្រុម Copenhagen សមាជិកលីគកំពូលរបស់ប្រទេសដាណឺម៉ាក (មានតម្លៃ ៦៨.៣ លានអឺរ៉ូ)
– ក្រុម Shakhtar Donetsk សមាជិកលីគកំពូលរបស់ប្រទេសអ៊ុយក្រែន (មានតម្លៃ ៨០.៣ លានអឺរ៉ូ)
– ក្រុម Dinamo Zagreb សមាជិកលីគកំពូលរបស់ប្រទេសក្រូអាត (មានតម្លៃ ៩៥.៩៥ លានអឺរ៉ូ)
– ក្រុម Celtic សមាជិកលីគកំពូលរបស់ប្រទេសស្កុតឡេន (មានតម្លៃ ១០៧.៩ លានអឺរ៉ូ)
– ក្រុម Rangers សមាជិកលីគកំពូលរបស់ប្រទេសស្កុតឡេន (មានតម្លៃ ១២៧.៣៣ លានអឺរ៉ូ)
– ក្រុម Club Brugge សមាជិកលីគកំពូលរបស់ប្រទេសបែលហ្ស៊ិក (មានតម្លៃ ១៦១.៥ លានអឺរ៉ូ)។

ក្រុម Maccabi Haifa FC សមាជិកលីគកំពូលរបស់ប្រទេសអ៊ីស្រាអែល (មានតម្លៃ ២០.៦ លានអឺរ៉ូ)

អ្វីដែលគួរឲ្យកក់សំគាល់នោះគឺក្លិបបាល់ទាត់ Maccabi Haifa FC សមាជិកលីគកំពូលរបស់ប្រទេសអ៊ីស្រាអែល ក្រោមការដឹកនាំរបស់លោក Barak Bakhar បានយកឈ្នះជើងខ្លាំងពីអ៊ីតាលី Juventus ក្នុងលទ្ធផល ២-០។ នេះគឺជាជ័យជម្នះលើក២របស់ក្លិបបាល់ទាត់ Maccabi Haifa FC បន្ទាប់ពីឈ្នះលើកចុងក្រោយនៅឆ្នាំ ២០០២ ពោលគឺ២០ឆ្នាំគត់លើក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣-០ នៃវគ្គជម្រុះក្នុងពូលដូចគ្នា។

ចំពោះក្រុមដែលបានចូលលេងក្នុងទទួលបានប្រាក់រង្វាន់ជាច្រើនទៅតាមការកំណត់របស់ UEFA ដោយយោងលើគោលការណ៍ឧបត្ថម្ភចុងក្រោយកាលពីរដូវកាល ២០២២-២០២៣ ក្រុមនីមួយៗទទួលបានដូចខាងក្រោម៖
១.វគ្គជម្រុះបឋម៖ ២៣០,០០០ អឺរ៉ូ
២.វគ្គជម្រុះដំបូង៖ ២៨០,០០០ អឺរ៉ូ
៣.វគ្គជម្រុះលើកទី ២៖ ៣៨០,០០០ អឺរ៉ូ
៤.វគ្គជម្រុះលើកទី ៣៖ ៤៨០,០០០ អឺរ៉ូ
៥.ក្រុមចូលដល់វគ្គចែកពូល៖ ១៥,២៥០,០០០ អឺរ៉ូ
៦.ក្រុមចូលដល់វគ្គ ១៦ក្រុមចុងក្រោយ៖ ៩,៥០០,០០០ អឺរ៉ូ
៧.ក្រុមចូលដល់វគ្គ ៨ក្រុមចុងក្រោយ៖ ១០,៥០០,០០០ អឺរ៉ូ
៨.ក្រុមចូលដល់វគ្គ ៤ក្រុមចុងក្រោយ៖ ១២,០០០,០០០ អឺរ៉ូ
៩.ក្រុមជើងឯករង៖ ១៥,០០០,០០០ អឺរ៉ូ ​
១០.ក្រុមជើងឯក៖ ១៩,០០០,០០០ អឺរ៉ូ។

ក្លិបដែលឈ្នះជើងឯកពាន UCL ដោយមិនរាប់បញ្ចូលក្នុងវគ្គជម្រុះ និងឈ្នះគ្រប់ប្រកួតក្នុងវគ្គចែកពូល ទទួលបានប្រាក់រង្វាន់សរុប ៨២,៤៥០,០០០អឺរ៉ូ។ ខណ: Real Madrid ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប១៤សម័យកាល៕

Share.