លីគបាល់ទះនារីជប៉ុន V.League Division 1 ចាប់ផ្តើមពង្រឹងទៅលើវិធានការដើម្បីទប់ស្កាត់ការបង្ហោះរូបភាព និងវីដេអូផ្សេងៗរបស់កីឡាការិនីដែលមានភាពស៊ិចស៊ីសំដៅលើចេតនាផ្លូវភេទ នៅលើទីលានអំឡុងពេលប្រកួត យកទៅបង្ហោះបន្តនៅលើអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោក Hiroyuki Kokubun ប្រធានអង្គការលីគបាល់ទះជប៉ុន (V.League) បានធ្វើសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដោយពន្យល់ពីគម្រោងនៃរដូវកាល ២០២២/២៣ និងការខិតខំប្រឹងប្រែងដើម្បីការពារវីដេអូ និងរូបភាពដែលមិនមានការអនុញ្ញាតឲ្យបង្ហោះ។

ជាវិធានការតបត V.League នឹងបន្តផលិតវីដេអូដាស់តឿន និងធ្វើការប្រកាសនៅកន្លែងប្រកួត។ ប្រសិនបើរូបភាព ឬវីដេអូអាសអាភាស ត្រូវបានរកឃើញបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នោះត្រូវរាយការណ៍ដើម្បីលុបម្តងមួយៗ ហើយ V.League មិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលបានផ្សព្វផ្សាយនោះឡើយ៕

Share.