ស្នាដៃ​ភាពយន្ត​ 3D Animation រឿង​ «ឧកញ៉ា ឃ្លាំង​មឿង» បាន​ទទួល​ពាន​រង្វាន់​ Gold Prize ពី​កម្មវិធី​ប្រកួត​ Cambodia DigiCon6 ឆ្នាំ​២០២២។ ប៉ុន្តែ​មុន​​នឹង​ស្នាដៃ​ដ៏​ល្អ​ឯក​នេះ​ទទួល​បាន​ពាន​រង្វាន់​បញ្ជាក់​ពី​ជោគជ័យ​របស់​ខ្លួន​ តើ​អ្នក​ដឹកនាំ​រឿង​និង​ក្រុម​ការងារ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​អ្វី​ខ្លះ​?

​សម្ភាសន៍ជាមួយ​នឹង​លោក​ ហេង លីម ឬ​មាន​ឈ្មោះ​ហៅក្រៅ​ថា Will តាម​រយៈ​ប្រព័ន្ធ​សារ​អេឡិចត្រូ​និច​ លោក​​បាន​បើក​ចិត្ត​ ​ឆ្លើយ​តប​ឥតលាក់លៀម​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ត្រយង​ពី​ដំណើរ​ការ​ផលិត​សាច់​រឿង​​នេះ​ថា៖ «តាម​ពិត​ទៅ​ជា​ដំបូង​ខ្ញុំចងផលិតរឿងខ្នាតធំ ប្រភេទេមនុស្ស រឺក៏ហៅបានថា live action ប៉ុន្តែ​ដោយ​សារ​ពេល​នោះ​មាន​កើត​កូវីដ​ដូច្នេះ​ Project ហ្នឹង​អត់​អាចថតក្រៅ​បាន​ទេ ត្រូវ​ការ​រក​ដំណោះស្រាយ​ រក​ Idea ថ្មីថាគួរ​ធ្វើ​ម៉េច​ឱ្យ​ Happen ក៏​ខ្ញុំ​មាន​ Skill ខាង​ Visual Effect ហើយ​ Team Up ជាមួយ​នឹង​គ្នា​ពីរ​នាក់ទៀត​ដែល​មាន​ឈ្មោះ​ថា​ ពុទ្ធារ័ត្ន​និង​សុចិត្រា​និង​ក៏​សម្រេច​ចិត្ត​ថា​យើង​ធ្វើ​ជា​ប្រភេទ​ 3D Animation នឹង​តែ​ម្ដង​ទៅ​»

អ្នក​ដឹកនាំ​រឿង​ 3D Animation ​បាន​រំលឹក​ពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​ផលិត​ភាពយន្ត​មនុស្ស​និង​តុក្កតា 3D Animation ក៏​ដូច​ជា​ផល​លំបាក​ដែល​ខ្លួន​ជួប​ប្រទះ​ក្នុង​ដំណើរ​ការ​ផលិត​នេះ​ថា​៖ «ការ​ផលិត​បែប​ 3D Animation ខុស​ប្លែក​ពី​ការ​ផលិត​ធម្មតាត្រង់​ថា​យើង​អត់​មាន​តួ​អាច​ Communicate បាន អ៊ីចឹងតួទាំងអស់​យើង​ត្រូវ​ស្រមើស្រមៃ​ ជាមួយ​នឹង​ការ​ចេញ​ Concept Design ចំណែក​ទីតាំង​យើង​អត់មាន​ផ្ទាល់​ យើង​អត់​ដឹង​ទីតាំង​របៀបម៉េច វ៉ៃភ្លើង​បែបណា​ ដើម្បី​ឱ្យ​ស័ក្ដិសម អ៊ីចឹង​ហើយ​ទើប​មាន​ការ​លំបាក​ក្នុង​ការ​ថត​។ ចំពោះ​ការ​លំបាក​វិញ​​គឺក្រុម​ការងារ​យើង​គ្នា​​មានតិច ហេីយ​យេីង​បែងចែក​ការងារ ជាបីផ្នែក ធំៗ ដោយ​លោក Pum Sothearoth (TR) កាន់ខាងផ្នែក បង្កេីតចលនារូបភាព លោក Rith Sochetra (Leons) កាន់ខាងផ្នែក តំឡេីងគំនូរ 3D ដោយឡែក​ខ្ញុំផ្ទាល់ កាន់ខាងផ្នែក Compositing, lighting នឹង rendering»

Pum Sothearoth (TR)
Rith Sochetra (Leons)

សមិទ្ធិផល​ដ៏​ល្អ​ឯក​នេះ ​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​សហការ​ពី​មនុស្ស​ជា​ច្រើននាក់​ទៀត​មិន​អាច​រៀបរាប់​ឈ្មោះ​អស់​ ប៉ុន្តែ​ក្នុង​នោះ​ លោក​ លីម ហេង​ បាន​សម្ដែង​ការ​អរគុណ​ចំពោះ​មិត្តភក្ដិ​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ជួយ​លើ​ការងារ​របស់​លោក​​ដូច​ជា​ទៅ​លើ​ការ​ Edit ការ​ research ទៅលើ Concept និង​សាច់រឿងផ្ទាល់តែម្ដង ជាពិសេសគឺ​ផលិតករ​ប្រតិបត្តិ​លោក ​Phon Piseth។

ក្រៅ​ពី​ស្នាដៃ 3D Animation ​ឧកញ៉ាឃ្លាំង​មឿង​ លោក ​ហេង លីម​ ហៅ​ Will បាន​បង្ហើប​ថា​​លោក​មាន​ Project ជា​ច្រើន​ទៀត​នៅក្នុង​ដៃដែលកំពុង​តែ​រៀបចំ​ធ្វើ​ ​​ប៉ុន្តែ​ដោយ​សារ​បញ្ហា​កញ្ចក់​ថវិកា​ក្នុង​ការ​ផលិត​ទើប​ធ្វើ​ឱ្យ​​លោក​​ត្រូវ​ផ្អឹប​ស្នាដៃ​ទាំង​នោះ​ទុក​សិន​។

ស្នាដៃ​​ភាពយន្ត​គំនូ​ជីវចល​ 3D អំពីប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ​រឿង​ «ឧកញ៉ា ឃ្លាំងមឿង​» នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ Gold Prize ពី​កម្មវិធី​ប្រកួត​ Cambodia DigiCon6 ឆ្នាំ​២០២២ ហើយ​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​បន្ត​ទៀត​៕

ទស្សនាវីដេអូពេញក្នុង YouTube :

Share.