កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ ​(​៩​ ​មិថុនា​)​​ តារា​ចម្រៀង​ប្រចាំ​ផលិត​កម្​ហង្សមាស​លោក​ ណុប បាយ៉ារិទ្ធិ​បាន​ចែក​រំលែក​​រឿង​រីករាយ​មួយ​គឺ​លោក​បាន​សម្រេច​ក្ដី​ប្រាថ្នា​ធ្វើ​ជា​អ្នក​និពន្ធ​មួយ​រូប​ដូច​ជា​ម្ដាយ​បង្កើត​របស់​លោក​។

សូមចុចអាន៖ ហ្វេនៗ​សរសើរ តារា​សម្ដែង​​ កុសម៉ា ភីរ៉ាផា មាន​ទម្រង់​មុខស្រដៀង​នឹង​តួឯក​ស្រី​ថៃ៣​នាក់!

​​តារា​ចម្រៀង​​ឈាន​មុខ​មួយ​រូប​ក្នុង​ផលិតកម្ម​ហង្សមាស​លោក​ ណុប បាយ៉ារិទ្ធិ​បាន​រៀបរាប់​នៅ​ក្នុង​សំណេរ​មួយ​ដែល​បង្ហោះ​ចែក​រំលែក​ជា​មួយ​នឹង​មិត្ត​ភក្ដិ​និង​អ្នក​គាំទ្រ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ លោក​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ធ្វើ​ជា​អ្នក​និពន្ធ​ដូច​ជា​ម្ដាយ​របស់​លោក​គឺ អ្នក​​ស្រី​ សំកុល សុទ្ធាវី​ ​ជា​អ្នក​និពន្ធ​ប្រលោមលោក​មួយ​រូប ​កាល​ពី​ជំនាន់​ទសវត្សរ៍​ទី​៩០​ និង​ជា​អ្នក​និពន្ធ​ភាពយន្ត​តាំង​ពី​ឆ្នាំ​១៩៩១​។ ​

តួ​ឯក​ប្រុស​ពី​ភាពយន្ត​ល្បីល្បាញ​រឿង​ «រាជិនី​ភូមិគ្រឹះ​» បាន​បន្ត​ទៀត​ថា​ស្នា​ដៃ​លោក​គឺ​ស្ថិត​ក្នុង​ Project Album ចម្រៀង​ «បេះដូង​មនុស្ស​ស្រី​» ដែល​ស្នាដៃ​របស់​លោក​គឺជា​សាច់រឿង​ខ្លី​ (Short Film) ។​ ស្នាដៃ​រឿង​ខ្លី​របស់​លោក​នេះ​នឹង​ដឹកនាំ​សម្ដែង​ដោយ​លោក​ ខេមរៈ​ ដារ៉ា​ ជា​អ្នក​ដឹកនាំ​សម្តែង​និង​និពន្ធ​ប្រកប​ដោយ​ទេពកោសល្យ​ក្នុង​ផលិតកម្ម​ហង្សមាស​ ​និង​ ​រស្មី​ហង្សមាស​ ​និង ​រួម​សម្តែង​ដោយ​តារា​ល្បីៗ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ប្រទេស​របស់​យើង។

ស្នាដៃ​​សាច់​រឿង​ខ្លី​ «បេះដូង​មនុស្ស​ស្រី​» ដែល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា​លោក​ ខាត់ វ៉ៃហាំង​ កញ្ញា​ ដួង ម៉ានិច​ និង អ្នក​នាង​ សិទ្ធី​ នីកា​​ នឹង​មាន​ផ្សាយ​ជូន​​អ្នក​ទស្សនា​​តាមដាន​​កម្សាន្ត​នៅ​ថ្ងៃ​អាទិត្យ​ទី​១៣ ​ខែ​មិថុនា ឆ្នាំ២០២១ ​ខាង​មុខ​​វេលា​ម៉ោង​១២​ថ្ងៃត្រង់​៕​

Telegram-Troryorng
Share.