ព្រឹត្តិការណ៍​វាយ​តេន្នីស​ធំ​ប្រចាំ​ឆ្នាំ​លើ​ទីលាន​ដីក្រហម 2021 French Open បាន​រក​ឃើញ​អត្តពលិក​ឡើង​ដល់​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ហើយ ក្នុង​វិញ្ញាសា​ឯកត្តជន​បុរស-នារី លើ​​ទីលាន Roland Garros Stadium ក្នុង​ទីក្រុង​ប៉ារីស ខណៈ​ម្ចាស់​ជើង​ឯក​វាយ​ឯកត្តជន​បុរសRafael Nadal ជួប​លេខ​១​ពិភពលោក Novak Djokovic ខណៈ​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ផ្នែក​​វាយ​ឯកត្តជន​នារី Iga Świątek បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​​ត្រឹម​វគ្គ​៨នាក់​ចុង​ក្រោយ​។​

*លទ្ធផល​​វគ្គ​ជម្រុះ​​វាយ​ឯកត្តជន​បុរស​វគ្គ​៨នាក់​ចុងក្រោយ​មាន៖
គូ​ទី១៖
៦-៦-៦-៧ កីឡាករ Novak Djokovic ជនជាតិ​សែប (លេខ​១ពិភពលោក)
៣-២-៧-៥ កីឡាករ Matteo Berrettiniជនជាតិ​អ៊ីតាលី (លេខ​៩​ពិភពលោក)

គូ​ទី២៖
៦-៤-៦-៦ កីឡាករ Rafael Nadal ជនជាតិ​អេស្ប៉ាញ​ (លេខ​៣ពិភពលោក)
៣-៦-៤-០ កីឡាករ Diego Schwartzman ជនជាតិ​អាហ្សង់ទីន (លេខ​១០​ពិភពលោក)

គូ​ទី៣៖
៦-៦-៦ កីឡាករ Alexander Zverevជនជាតិ​អាល្លឺម៉ង់ (លេខ​៦ពិភពលោក)
៤-១-១ កីឡាករAlejandro Davidovich Fokinaជនជាតិ​​អេស្ប៉ាញ

គូ​ទី៤៖
៦-៧-៧ កីឡាករ Stefanos Tsitsipas ជនជាតិ​ក្រិក (លេខ​៥​ពិភពលោក)
៣-៦-៥ កីឡាករ Daniil Medvedev ជនជាតិ​រុស្ស៊ី (លេខ​២ពិភពលោក)

ដូច្នេះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​វាយ​ឯកត្តជន​បុរស​គឺ៖
គូ​ទី១៖

កីឡាករ Rafael Nadal ជនជាតិ​អេស្ប៉ាញ​ (លេខ​៣ពិភពលោក)
កីឡាករ Novak Djokovic ជនជាតិ​សែប (លេខ​១ពិភពលោក)

គូ​ទី២៖
កីឡាករ Alexander Zverevជនជាតិ​អាល្លឺម៉ង់ (លេខ​៦ពិភពលោក)
កីឡាករ Stefanos Tsitsipas ជនជាតិ​ក្រិក (លេខ​៥​ពិភពលោក)

*លទ្ធផល​​ប្រកួត​វាយ​ឯកត្តជន​នារី​​​វគ្គ​៨នាក់​ចុងក្រោយមាន៖
គូ​ទី១៖​
៦-៣ កីឡា​ការិនី Coco Gauffជនជាតិ​​អាមេរិក (លេខ​២៤​ពិភពលោក)
៧-៦ កីឡា​ការិនី Barbora Krejčíková​ ជនជាតិ​ឆែក

គូ​ទី២៖
៦-៦ កីឡា​ការិនី Maria Sakkariជនជាតិ​​ក្រិក (លេខ​១៧ពិភពលោក)
៤-៤ កីឡា​ការិនី Iga Świątek ជនជាតិ​ប៉ូឡូញ (លេខ​៨ពិភពលោក)

គូ​ទី​៣៖
៧-២-៧ កីឡា​ការិនី Elena Rybakinaជនជាតិ​ប៉ូឡូញ (លេខ​២១​ពិភពលោក)
៦-៦-៩ កីឡា​ការិនី Anastasia Pavlyuchenkova ជនជាតិ​ប៉ូឡូញ (លេខ​៣១​ពិភពលោក)

គូ​ទី៤៖
៧-៤-៨ កីឡា​ការិនីTamara Zidanšek ជនជាតិ​ស្លូវេនី
៥-៦-៦ កីឡា​ការិនីPaula Badosaជនជាតិ​​អេស្ប៉ាញ (លេខ​៣៣​ពិភពលោក)

ដូច្នេះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​វាយ​ឯកត្តជន​នារី​គឺ៖
គូ​ទី១៖
កីឡា​ការិនី Maria Sakkariជនជាតិ​​ក្រិក (លេខ​១៧ពិភពលោក)
កីឡា​ការិនី Barbora Krejčíková​ ជនជាតិ​ឆែក

គូ​ទី២៖
កីឡា​ការិនី Anastasia Pavlyuchenkova ជនជាតិ​ប៉ូឡូញ (លេខ​៣១​ពិភពលោក)
កីឡា​ការិនីTamara Zidanšek ជនជាតិ​ស្លូវេនី

ព្រឹត្តិការណ៍​វាយ​តេន្នីស French Open ជា​ព្រឹត្តិការណ៍​ធំ​១​ក្នុង​ចំណោម​៤ លើលោក ដែល​ក្នុង​នោះ​មាន Australian Open (នៅ​អូស្ត្រាលី) Wimbledon (អង់គ្លេស) និង US Open (នៅ​អាមេរិក)។ នៅ​ឆ្នាំ​នេះ​ការ​ប្រកួត​​ដំណើរការ​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដល់​១៣ ខែ​មិថុនា ឆ្នាំ​២០២១៕

Telegram-Troryorng
Share.