យោងតាមការចុះផ្សាយរបស់ VnExpress International បានឲ្យដឹងថាក្រុមជម្រើសជាតិវៀតណាម គ្រោងនឹងណាត់ជើងខ្លាំងពីប្រទេសអាល្លឺម៉ង់ Borussia Dortmund ប្រកួតមិត្តអន្តរជាតិនៅថ្ងៃទី៣០ ខែវិច្ឆកា មុនព្រឹត្តិការណ៏បាល់ទាត់អាស៊ាន AFF Mitsubishi Electric Cup 2022 ឈានមកដល់។

ចំណែកឯលោក Benedikt Scholz នាយកផ្នែកអន្តរជាតិភាវូបនីយកម្ម និងភាពជាដៃគូពាណិជ្ជកម្មរបស់ក្លិបបាល់ទាត់ Dortmund បាននិយាយថា៖«យើងដឹងថាប្រទេសវៀតណាមស្រលាញ់បាល់ទាត់ណាស់ ហើយពួកគេមានអ្នកគាំទ្រច្រើននៅទីនោះ»។

គួរដឹងថាក្លិបបាល់ទាត់ Borussia Dortmund បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩០៩ បានឈ្នះពានរង្វាន់ Bundesliga ចំនួន៨, UEFA Champions League និង European Super Cup ១លើក និងមានកីឡដ្ឋាន Signal Iduna Park ធំជាងគេក្នុងប្រទេសអាល្លឺម៉ង់។

ខណ:ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022​ ដែលនឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ពោលគឺនៅពេលពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតារ រកឃើញជើងឯកបាន៤៨ម៉ោង។

លទ្ធផលការចាប់ឆ្នោតនៃការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022​៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ទីម័រខាងកើត ឬ ប្រ៊ុយណេ។ ខណ:ពូល B៖ ​វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

Share.