តារា​ចម្រៀង​ Taylor Swift តាំង​ពី​ដើម​រហូត​តែងតែបិទ​មាត់​យ៉ាង​ជិត​ពី​ជីវិត​ឯកជន​របស់​ខ្លួន​ ប៉ុន្តែ​អ្នក​គាំទ្រ​ជឿថា​តារា​ចម្រៀង​រូប​នេះ​បាន​បើកកកាយ​ពីជីវិត​ឯកជន​នៅ​ក្នុង​បទ​ចម្រៀង​មួយ​របស់​ខ្លួន​ក្នុង​អាល់ប៊ុម​ចម្រៀង​ថ្មី «Midnight»។

«Bigger than Sky» គឺជា​បទ​ចម្រៀង​ថែម​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​ហើយ​បទ​នេះ​បាន​រៀបរាប់​ពី​ការ​បាត់​បង់​មួយ​។ នៅក្នុងនោះ​មាន​ឃ្លា​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជឿថា​អត្ថន័យ​សម្ដៅ​ដល់​ការ​រលូតកូន​ដោយ​សារ​តែ​បាន​ពិពណ៌នា​​ថា​ លាចំពោះ​មនុស្ស​ម្នាក់​ដែល​មិន​ធ្លាប់​បាន​ជួប​ពីមុន​។ មិន​ត្រឹម​តែ​អ្នក​លេង​អ៊ិនធឺណីត​នោះ​ឡើយ​ដែល​ជឿ​ថា​បទ​ចម្រៀង​នេះ​និយាយ​ពី​ការ​បាត់​បង់​កូន​ ប៉ុន្តែ​ពេល​នេះ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​គិត​ដូច​គ្នា​ថា​ Taylor ប្រហែល​ជា​ធ្លាប់​ជួប​បទ​ពិសោធន៍​រលូត​កូន​ ទើប​សរសេរ​ចម្រៀង​នេះ​ឡើង​។

​Taylor បាន​ចាប់​ផ្ដើម​សេពគប់​ជាមួយ​នឹង​តារា​សម្ដែង​អងគ្លេស​ British ឈ្មោះ​ Joe Alwyn តាំង​ពី​ឆ្នាំ​២០១៦​ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ អ្នក​ទាំងពីរ​បាន​ជួប​គ្នា​ដំបូង​នៅ​ក្នុង​កម្មវិធី​ MET Gala។ ក្រោយ​មក​ដំណឹង​ភ្ជាប់ពាក្យ​ និង​ដំណឹង​មាន​ទម្ងន់​បាន​ចាប់​ផ្ដើម​លេច​ចេញ​ជា​រឿយ​ៗ​តាម​ពី​ក្រោយ​គូស្នេហ៍​ទាំង​ពីរ​នេះ​រហូត​មក​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​របូត​មាត់​និយាយ​ពីទំនាក់​ទំនង​របស់​ពួក​គេ​នោះ​ឡើយ​ យ៉ាងណា​មិញ​ប្រភព​ជិត​ស្និទ្ធិ​បាន​និយាយ​ថា គូស្នេហ៍​ទាំង​ពីរ​ស្ថិត​ក្នុត​ទំនាក់ទំនង​ប្រាកដប្រជាជាមួយ​នឹង​គ្នា​។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០ ប្រភព​មួយ​បាន​ប្រាប់​ទស្សនាវដ្ដី​ US Weekly ថា​គូស្នេហ៍ទាំង​ពីរ​បាន​ជជែក​គ្នា​ជាក់លាក់​រឿង​កូន​ ហើយ​ប្រភព​ពី​ខាង​ក្នុង​បាន​បញ្ជាក់​ដែរ​ថា​ Taylor ពិត​ជា​រំភើប​ខ្លាំងណាស់​ចំពោះ​គំនិត​ធ្វើ​ជា​ម្ដាយ​ ហើយ​កំពុង​តែ​រង់ចាំ​យ៉ាង​អន្ទះសារ​នៅពេល​អនាគត។

ប្រភព​ផ្សេង​មួយ​ទៀត​បាន​ប្រាប់​ថា Joe និង Taylor បាន​ពិភាក្សា​គ្នា​រឿង​រៀបការ​ហើយ​អ្នក​ទាំងពីរ​ពិត​ជា​ស្រលាញ់​គ្នា​ណាស់​ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​កំណ់ត​កាល​បរិច្ឆេទ​រៀបការ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ទោះ​ជា​ថ្មី​ៗ​នេះ​មាន​សេចក្ដី​រាយការណ៍័ថា​ Taylor ធ្លាប់​បញ្ជាក់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ថា​នាង​គួរ​តែ​មានកូន​ឬ​អត់​? ដោយ​នាង​បាន​លើក​ឡើង​ថា ខ្ញុំ​មិន​ដឹង​ទេ​ ដោយ​តារា​រូប​នេះ​ពន្យល់​ថា​ «នាង​ពិ​បាក​នឹង​មើល​ឃើញ​ជីវិត​កូន​របស់​នាង​អាច​ប្រើ​ប្រាស់​ជីវិត​ធម្មតា ខណៈ​ដែល​នាង​ជា​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​  ជាពិសេស​ Taylor បារម្ភថាក្រុម​ paparazzi អាច​នឹង​ប៉ះពាល់​ដល់​កូន​ៗ​របស់​នាង​។

ទោះ​ជា​មិនមាន​សេចក្ដី​បញ្ជាក់​ច្បាស់លាស់​ណា​មួយ​ថា​ «Bigger Than Sky» គឺជា​បទ​ចម្រៀង​និយាយ​ពី​បទ​ពិសោធន៍​ឯកជន​នៃ​ការ​រលូត​កូន​របស់​នាង​ ប៉ុន្តែ​នាង​បានប្រើបទ​ផ្សេង​ទៀត​នៅ​ក្នុង​អាល់ប៊ុម​ដើម្បី​បង្ហាញ​ពី​ជីវិត​ឯកជន​របស់​ខ្លួន​ទាំង​នៅ​នៅ​ទីសាធារណៈ  និង​នៅ​កន្លែង​ផ្ទាល់​ខ្លួន​។ បើ​ទោះ​ជា​មិត្ត​ប្រុស​របស់​ Taylor មិន​បាន​ច្រៀង​ ប៉ុន្តែ​លោក​បាន​ដើរ​តួ​នាទី​ជា​​សហអ្នក​និពន្ធ​សម្រាប់​បទ​ចម្រៀង​ «Sweet Nothing» ដោយ​ Joe បាន​ប្រើ​ឈ្មោះ​បាកកា​សម្រាប់​ការ​និពន្ធ​ថា William Bowery៕

ប្រភព៖ babaygaga

Share.