រថយន្តម៉ែកសឺដេសមួយគ្រឿង កំពុងឈប់ចតស្ងៀម ស្រាប់តែឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យឆាបឆេះ សន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅបាញ់ទឹកពន្លត់ភ្លាមៗ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅបរិវេណ ពហុកីឡាដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះអគ្គិភ័យខាងលើម៉ាក ម៉ែកសឺដេស ពណ៌ស ម្ចាស់ឈប់ចតនៅចំណុចខាងលើ ទទួលរងខូចខាតធ្ងន់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានផ្សែងហុយចេញពីរថយន្តខាងលើ ហើយចេញជាអណ្តាតភ្លើងឆេះសន្ធោឡើង បង្កឲ្យភ្ញាក់ផ្អើល នាំគ្នារុញឲ្យឆ្ងាយពីរថយន្តផ្សេងៗទៀត ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅបាញ់ទឹកឲ្យរលត់ភ្លាមៗ មិនបង្កឲ្យរថយន្តផ្សេង ៕

រូបភាព៖ ហ្វេសបុក Hout Songhak

Share.