គេកត់សម្គាល់ឃើញថា ត្រឹមរយៈពេលតែមួយ១ឆ្នាំ បទចម្រៀងរបស់ខ្មែរចំនួន ២ បទអាចបំបែកកំណត់ត្រាមានចំនួនទស្សនារហូតដល់ទៅជាង ២០០ លានដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលក្នុងនោះដែរមានបទដូចជា « Time To Rise » របស់លោក វណ្ណដា និងបទ « Are You Ok?» របស់កញ្ញា តន់ ចន្ទសីម៉ា។ ពីរបទនេះ បានឆក់យកបេះដូចអ្នកទស្សនាទាំងក្នុងស្រុក និងក្រៅស្រុក។

បទ « Time To Rise » ជាបទចម្រៀងរួមគ្នារវាងលោក វណ្ណដា និងព្រឹទ្ធាចារ្យចាប៉ីដងវែងគឺលោកតា គង់ណៃ បានផលិតដោយផលិតកម្មបារមីកាលពីឆ្នាំ ២០២១។ គិតត្រឹមពេលនេះបទចម្រៀងនេះមានចូលទស្សនាដល់ 101 លានដងទៅហើយនៅលើយូធូប។ បទនេះដែរ ក៏ជាចម្រៀងដំបូងដែលតារាចម្រៀងរ៉េប វណ្ណដា បានបញ្ចូលភ្លេងខ្មែរ លាយជាមួយសម័យ នាំបង្ហាញឱ្យមហាជបានឃើញពីស្នាដៃរបស់លើ ក្នុងគោលបំណងសម្រេចឱ្យបានការឈានជើងចូលឆាកអន្តរជាតិ តាមរយៈចម្រៀងរ៉េប។

ចូលអាន៖ ភ័យទុកមួយឡែក មកអបអរ វណ្ណដា បទថ្មី ល្បីខ្លាំង សូម្បីទូរទស្សន៍ថៃក៏ចុះផ្សាយដែរ!

ងាកមកចាប់អារម្មណ៍ពីបទចម្រៀង « Are You Ok?» របស់កញ្ញា តន់ ចន្ទសីម៉ា ដែលមាននៅក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាវិញម្ដង។ បទនេះត្រូវបានបញ្ចេញជាផ្លូវការ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ នៅលើយូធូប ដែលមានការសម្រិតសម្រាំងក្នុងការផលិត។ បទចម្រៀងរបស់ តន់ ចន្ទសីម៉ា មួយបទនេះ មានការចំណាយទុនទំហំធំក្នុងការផលិត ព្រោះថា ខាងផលិតកម្មត្រូវទិញទាំងសំឡេង « Are You Ok?» ពីម្ចាស់ដើមដែលល្បីនៅលើ TikTok និងត្រូវទិញកាមេរ៉ារ៉ូបូតមកថតថែមទៀត។

ចូលអាន ៖ MV បទ «Are you ok?» របស់ តន់ ចន្ទសីម៉ា ចេញមកលើកនេះល្បីផ្អើ.លដល់នគរថៃ!

រហូរមកទល់ពេលនេះ បទចម្រៀង «Are You Ok?» មានអ្នកចូលទស្សនាចំនួន 122 លានដង ហើយបទនេះដែរ ក៏ត្រូវបានលក់កម្មសិទ្ធបញ្ញាឱ្យទៅប្រទេសចិនផងដែរ៕

Share.