កាល​ពីពេល​ថ្មីៗ​នេះ​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​បង្ហោះ​សារ​ព្រម​ជាមួយ​នឹង​រូប​ថត​ចំនួន ​៣​សន្លឹក​ ដែល​ជា​រូប​កញ្ញា​និង​បុរស​សង្ហា​ Kai ភ្ជាប់​ជា​មួយ​នឹង​អត្ថន័យ​ថា​ «ទឹកភ្នែកលែងដក់​លើ​ Mascara ទៀត​ហើយ​ ម្ចាស់​បទ​មក​ជូត​ទឹក​ភ្នែក​ឱ្យ​ផ្ទាល់​»។ នៅពីក្រោម​រូប​ភាព​នោះ​មាន​អ្នក​គាំទ្រ​និង​មិត្ត​សិល្បករ​បាន​ចូល​មក​បញ្ចេញ​យោបល់​យ៉ាង​ច្រើន​ ដោយភាគ​ច្រើន​មាន​ទំនោរ​ផ្គូផ្គង​​ចង់​ឱ្យ​អ្នក​ទាំងពីរ​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​។ ខុស​ពី​សិល្បករ​ដទៃ​ពិធីករ​ល្បី​ លោក​ សុខ​ រ៉ាស៊ី បែរ​ជា​ Comment រូបភាព​ចាក់​ដោត​បេះដូង​បែប​នេះ​ទៅវិញ​។

អាន​អត្ថបទ ក្រោយ​ផ្ទុះ​ដំណឹង​ ហ៊ិន ច័ន្ទនីរ័ត្ន​ មិ.ន​ទទួល​ស្គា.ល់​ម្ដាយ​ បង្កើត​មាន​អ្នក​ចេញ​មក​ទម្លាយតាម​ពិត​រឿងគឺ​បែបនេះ​ទេ​

នៅ​ពី​ក្រោម​រូប​ថត​ដ៏​ស្និតស្នាល​គ្នា​រវាង​ Kai និង​ នីរ័ត្ន​ ដែល​កំពុង​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ផ្គូផ្គង​ចង់​ឱ្យ​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​នោះ​ ពិធីករ​កូន​២​លោក​ សុខ រ៉ាស៊ី បាន​សរសេរ​ Comment ​នៅ​ខាង​ក្រោម​រូប​ថត​​ទាំង​៣​សន្លឹក​នោះ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​អនុស្សាវរីយ៍​​រវាង​ខ្លួន​និង​កញ្ញា​ នីរ័ត្ន​ ថា​៖ «នឹកសង្សាចាស់ផង»

អាន​អត្ថបទ ៣​ឆ្នាំ​ចប់​រឿង ​«ទាសីបេះដូង» ហ្វេន​ៗ​ទន្ទឹង​ចង់​ឃើញ​ ហ៊ិន ច័ន្ទ​នីរ័ត្ន​ ប៉ះ ​សេង​ មង្គល ​ម្ដង​ទៀត​!

ក្រោយ​ពេល​ដែល​លោក​ រ៉ាស៊ី បង្ហោះ​រូប​ខាងក្រោម​ Caption របស់​ខ្លួន​ កញ្ញា​ ហ៊ិន ច័ន្ទ​នីរ័ត្ន​បាន​ឆ្លើយ​តប​បែប​អស់​សំណើច​ថា​៖ «អូយ មុខខ្ញុំក្មេងសាហាវ» ព្រម​ជា​មួយ​នឹង​រូប​ emoji សើច​ផង​ដែរ​។ ការ​ឆ្លើយឆ្លង​គ្នា​បែប​នេះ​លែង​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​ទៀត​ហើយ​ ព្រោះ​បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា​ អ្វី​ដែល​លោក​ សុខ រ៉ាស៊ី បាន​លើក​ឡើង​គឺ​គ្រាន់​តែ​ជា​ការ​លេងសើច​ជាមួយ​នឹង​មិត្ត​ភក្ដិ​ចាស់​គឺ​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន​ ​ប៉ុណ្ណោះ​ មិន​មែន​មាន​ទំនាក់ទំនង​ស្នេហា​ស្រី​និង​ប្រុស​នោះ​ឡើយ៕

Share.