បន្ទាប់​ពី​ដំណឹង​ជួប​គ្នា​ដំបូង​រវាង​ Bella Ranee ឬ​ដែល​ប្រជាជន​កម្ពុជា​ហៅ​ស្ទាត់​មាត់​ថា​ ម៉ែ​ការ៉ាកេត​ និង​ Kongthap Peak ​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ CH3 ប្រកាស​ឱ្យ​អ្នក​គាំទ្រ​រងចាំ​ស្នាដៃ​មួយ​រយៈ​ធំ​មក​ពេល​នេះ​រឿងរ៉ាវ​ស្នេហា​ខុស​វ័យ​រវាង​តួ​ឯក​ប្រុស​វ័យ​ក្មេង​និង​តួ​ឯក​ស្រី​អាយុ​បង​កំពុង​ត្រៀម​ខ្លួន​បំរើ​អារម្មណ៍​អ្នក​ទស្សនា​​ឆាប់​ៗ​នេះ​ហើយ​។

សូម​ចុច​អាន​៖ ប្លែក!​​ ​ថៃ​ទិញ ​Copyright​ ​ថត​រឿង​តាម​លំនាំ​​​រឿង​​តួគី​ដាក់​ចំណង​ជើង​​​«បាប​អយុត្តិធម៌​»

​យោង​តាម​ Thaipost ​រឿង​ភាគ​ទូរទស្សន៍​ «Dare to love » «​ហ៊ាន​ស្រលាញ់​​ ទុក​ឱ្យ​ស្នេហា​ជា​អ្នក​សម្រេច​​»​ នេះ​ក្រៅ​ពី​មាន​តួឯក​ប្រុស​ស្រី​ពីរ​រូប​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ហើយ​នោះ​ ​នៅ​មាន​តារា​​សម្ដែង​ល្បី​ Pinky Savika ដែល​វិល​ត្រលប់​មក​បង្ហាញ​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CH3 ក្រោយ​ខកខាន​បង្ហាញ​ស្នាដៃ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​ជាង​២០​ ឆ្នាំ​កន្លង​មក​ហើយ​​។​ ការ​វិល​ត្រលប់​មក​វិញ​នេះ​ Pinky ចាប់​ដៃ​គូ​ជាមួយ​នឹង​តារា​សម្ដែង​ជើង​ចាស់ លោក AU Thanakorn ​ដែល​​មាន​អាយុ​ចាស់​ពិត ​តែ​ភាព​​ស្រស់​សង្ហា​ ​នៅ​តែ​ស្ថិតស្ថេរ​មិន​ប្រែ​ប្រួល​។

« Dare To Love » ​គឺ​ជា​រឿង​ទីមួយ​ហើយ​ដែល​​អ្នក​កំលោះ​ Kongthap Peak ​បាន​សម្ដែង​ជា​តួ​អង្គ​ឯក​និង​មាន​ឱកាស​បាន​ចាប់​ដៃ​គូ​សម្ដែង​រួម​ជា​តារា​ស្រី​សមត្ថភាព​ពេញ​ប្រៀប​ Bella Ranee វ័យ ​៣១​ឆ្នាំ ដែល​ធ្លាប់​​បន្សល់​ទុក​នូវ​​ស្នាដៃ​សម្ដែង​ល្បីល្បាញ​ខ្លាំង​ក្នុង​រឿង​ ​«​បុព្វេ​សន្និវាស​» តាម​រយៈ​តួ​អង្គ​ ម៉ែ​ការ៉ាកេត​។​​​​​

ថ្មី​ៗ​​នេះ​ផលិតកម្ម Cholumpi (Production) បាន​បង្ហោះ​រូបភាព​ Poster ​បង្អួត​រូប​ឆោម​តារា​សំខាន់​ៗក្នុង​រឿង​នេះ​ ​​ដូច​ជា​ ​អ្នក​លោះ​ Kongthap Peak ​តារា​សម្ដែង​ក្មេង​ខ្ចី​វ័យ​ ១៩​ឆ្នាំ​ ​និង​ កញ្ញា​ Bella ម្ចាស់​បេះដូង​កំលោះ​ Weir​ ​ដើម្បី​ឱ្យ​អ្នក​ទស្សនា​បាន​ជ្រួលជ្រើម​រង់ចាំ​តាមដាន​រឿង​រ៉ាវ​ស្នេហា​ខុស​វ័យ​ «Dare to love ទុក​ឱ្យ​ស្នេហា​ជា​អ្នក​សម្រេច​» ដែល​នឹង​មាន​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ CH3 ឆាប់​ៗ​ខាង​មុខ​នេះ៕

Telegram-Troryorng
Share.