បាត់ដំបង ៖ សពបុរសម្នាក់វ័យប្រហែល៣០ឆ្នាំ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញស្លាប់អណ្តែទឹក កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែតុលា ឆ្នាំ២០២២ នៅខាងក្រោយវត្តអូរតាគី ភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកនៅខាងក្រោយវត្តអូរតាគី មិនស្គាល់អត្តសញ្ញាណ ក្រាន់តែដឹងថា មានអាយុប្រហែល៣០ឆ្នាំ មិនដឹងថាជាអ្នកដើរដាក់មង ខ្យល់លង់ទឹកស្លាប់ឬយ៉ាងណានោះទេ។

ក្រោយពីប្រទះឃើញ ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចស្រង់សពឡើងគោក ដើម្បីធ្វើការពិនិត្យកោសល្យវិច័យ សពជនរងគ្រោះស្លាប់ដោយលង់ទឹក ដោយសាររកសាច់ញាតិមិនទាន់ឃើញ សមត្ថកិច្ចយកទៅតំកល់ទុកនៅវត្តអូរតាគី និងបន្តស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.