ក្រុម​បាល់ទះ​​វិសាខា និង​ក្រុម​បាល់ទះរដ្ឋបាល​រាជធានី​ភ្នំពេញ សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត​ដូចគ្នាក្នុងពានរង្វាន់​បាល់ទះ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ​​វគ្គ​៨ក្រុម​ចុងក្រោយ កាលពីយប់​ថ្ងៃ​ចន្ទ ទី​២៤ ខែ​តុលា ឆ្នាំ​២០២២ លើទីលានបាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

សម្រាប់​កម្មវិធី​ប្រកួត​មាន៖
*២៤ តុលា ២០០២
ពូល E វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-១៨,២៥-១៥,២៥-១៥)
ពូល E រដ្ឋបាល​ខេត្ត​ព្រះសីហនុ ១-៣ រដ្ឋបាល​រាជធានី​ភ្នំពេញ (១៩-២៥,២២-២៥,២៥-២៣,២២-២៥)

*២៥ តុលា ២០២២
ម៉ោង​៥ល្ងាច ពូល F បញ្ជាការដ្ឋាន​កង​អង្គរក្ស ប៉ះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង
ម៉ោង​៧ល្ងាច ពូល F ក្រសួង​មហាផ្ទៃ ប៉ះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ

*២៦ តុលា ២០២២
ម៉ោង​៥ល្ងាច ពូល E រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប៉ះ វិសាខា
ម៉ោង​៧ល្ងាច ពូល E រដ្ឋបាល​រាជធានី​ភ្នំពេញ ប៉ះ កងពលធំអន្តរាគមន៍លេខ៣
*២៧ តុលា ២០២២
ម៉ោង​៥ល្ងាច ពូល F បញ្ជាការដ្ឋាន​កងអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ
ម៉ោង​៧ល្ងាច ពូល F ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ប៉ះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ
*២៨ តុលា ២០២២ (ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ)
*២៩ តុលា ២០២២ (ដណ្តើម​ចំណាត់ថ្នាក់​លេខ៣)
*៣០ តុលា ២០២២ (ដណ្តើម​ជើង​ឯក)

សូម​បញ្ជាក់​ថា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន​១១​ចូលរួម ដោយ​ក្នុង​នោះ​ក្រុម​ចំនួន​៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗមាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​​បន្ត។ វគ្គ​បន្ត​នេះ​សល់​ក្រុម​ចំនួន​៨ បែងចែក​ជា​២​ពូល​ទៀត ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​វគ្គ​និង​​បន្ត​ផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ ដល់​៣០ ខែ​តុលា ឆ្នាំ​២០២២ ចំណែក​សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ ៥០០០៛។ សម្រាប់​ទស្សនិកជន​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​ក្រៅ​ប្រទេស​ អាច​ទស្សនា​ការ​ប្រកួត​តាម​ការ​ផ្សាយ​ផ្ទាល់​លើ Page សារព័ត៌មាន​ត្រយង បាន។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖
ជើង​ឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
-លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
លេខ៤៖ ថវិកា ២ពាន់ដុល្លារ៕

Share.