ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup ឆ្នាំ​២០២២ ដែលចាប់ផ្តើម​ប្រកួត​ជម្រុះ​ចាប់តាំងពី​ខែ​​មេសាមកម្ល៉េះ ក្នុង​ចំណោម​ក្លិប​៤៤ មក​ពី​២៧​សហព័ន្ធ ជុំ​វិញ​ទ្វីប ខណ:កម្ពុជា មាន១កៅអីកន្លះ ក្នុងនោះគឺ ភ្នំពេញក្រោន និងវិសាខា។

ខាងក្រោមនេះគឺជាលទ្ធផលក្រុម​បាល់ទាត់​វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា លេង៣ប្រកួតវគ្គសន្សំពិន្ទុពូល G៖
– វិសាខា 2-1 Kaya F.C.–Iloilo របស់ហ្វីលីពីន លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 5-2 Bali United របស់ឥណ្ឌូនេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 1-5 Kedah Darul Aman មក​ពី​ម៉ាឡេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta

៣ប្រកួតនៃវគ្គសន្សំពិន្ទុពូល G ពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2022 ក្លិបបាល់ទាត់វិសាខាទទួលបានពិន្ទុ ២.៧៦ ស្មើជាមួយ Bali United របស់ឥណ្ឌូនេស៊ី និង Hougang United របស់វៀតណាម ចំណែកឯ BG Pathum United របស់ថៃ ស្ថិតនៅលើគេមាន ១៩.៥០។

ខណ:សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​បង្ហាញ​ឈ្មោះ​ប្រទេស​ចំនួន​៣៥​ ដោយ​បែង​ចែក​ជា​៥​តំបន់ ដើម្បី​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ឆ្នាំ​២០២៣ ខាង​មុខ ដោយ​ក្នុង​នោះ​​មាន​អាស៊ីខាង​លិច​ ៨​ប្រទេស អាស៊ីអាគ្នេយ៍ ១០​ប្រទេស​ អាស៊ីកណ្ដាល ៤​ប្រទេស​ អាស៊ី​ខាង​ត្បូង ៧​ប្រទេស អាស៊ី​ខាង​កើត​៦​ប្រទេស​។

សម្រាប់​កម្ពុជា ស្ថិត​ក្នុង​តំបន់​អាស៊ាន ដោយ​មាន​កៅអី កន្លះ​កៅអី ពោល​គឺ​ស្ថិត​ក្នុង​វគ្គ​ជម្រុះប៉ុណ្ណោះ ស្រប​ពេល​ចន្លោះ​ឆ្នាំ​២០២១ និង​២០២២ កម្ពុជា មាន​ក្រុម​ចំនួន២ ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ ដោយ​១ក្រុម​នៅ​ក្នុង​វគ្គ​ចែកពូល និង១ក្រុម​ទៀត​ស្ថិត​នៅ​វគ្គ​ជម្រុះ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ក្រុម​របស់​អូស្រ្តាលី បាន​ធ្លាក់​ចេញ​ពី​ពាន AFC Champion League មក​លេង​ក្នុង​ពាន​ AFC Cup ហើយ​ក្រុម​របស់​វៀតណាម បាន​ឡើង​ទៅ​លេង AFC Champion League វិញ​ម្តង៕

Share.