ភ្នំពេញ៖បុរសម្នាក់ បេីករថយន្ត ម៉ាកព្រូស ក្នុងល្បឿនលឿន រេចង្កូតបុកម៉ូតូ ធុនធំ រួចព្យាយាមបេីករត់ ត្រូវបានប្រជាពលរដ្ឋ ដេញតាមឃាត់បាន ភ្ញាក់ផ្អើលពេញផ្លូវ ។ ហេតុការណ៍នេះដែល កេីតឡេីង នៅវេលាម៉ោង ១១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្ត ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BH-3756. បេីកបរទិសដៅពីកេីត ទៅលិច ស្រាប់តែមក ដល់ ចំណុចកន្លែងកេីតហេតុ ក៏បានបុកម៉ូតូ ធុញធំ ម៉ាក FTR ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1O-7475 យ៉ាងពេញទំហឹងបណ្តាលអោយម្ចាស់ ម៉ូតូ រងរបួសធ្ងន់ បាក់ជើងឆ្វេង។ចំណែកឯរថយន្ត មិនបានឈប់ដោះស្រាយនោះទេ ព្យាយាមបេីករត់ បាន ប្រហែល ៣គីឡូម៉ែត្រ ពីកន្លែងកេីតហេតុ ទេីប ប្រជាពលរដ្ឋដេញឃាត់បានរួចហើយក៏ប្រគល់អោយសមត្ថកិច្ច ទៅបេីករថយន្ត មកកន្លែងកេីតហេតុវិញ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំម្ចាស់រថយន្ត មកសាកសួរនៅ ប៉ុស្តិ៍នគរបាលបឹងកេងកងទី២។ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្ត សាម៉ុយ ឯកជន ពន្លឺ បញ្ចូនទៅសង្គ្រោះ ចំពោះ រថយន្តនិង ម៉ូតូ ត្រូវបាន សមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌបឹងកេងកង ធ្វើការវាស់វែង យកទៅរក្សាទុករង់ចាំ ការដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.