ភ្នំពេញ៖ បុរសជនបរទេសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀតបានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកទម្លុះចូលផ្ទះពលរដ្ឋទាំងកណ្តាលយប់បណ្តាលអោយរងការ ខូចខាតទ្វារកញ្ចក់និងសម្ភារមួយចំនួននៅក្នងផ្ទះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល  រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុអោយដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AJ-0562បើកបរដោយបុរសជនបរទេសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ បេតុងក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោងមិនប្រយ័ត្នក៏បួងចង្កូតមិនផុតជ្រុលទៅបុកទម្លុះទ្វារកញ្ចក់ បណ្តាលអោយខូចខាតអស់ជាច្រើនផ្ទាំងរួមទាំងសម្ភារមួយចំនួនទៀតនៅក្នុងផ្ទះ។ ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង បើកបរ និងអ្នករួមដំណើរជាបុរសជនជាតិចិនបានរងរបួស ធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងអោយចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ត្រយង តូច

Share.