កំពង់ធំ៖ កម្លាំងនគរបាលស្រុកស្ទោង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់លើករណី វាយសមត្ថកិច្ច និងឆក់ទូរសព្ទតាមផ្លូវសាធារណៈ កាលថ្ងៃទី 23 ខែតុលា ឆ្នាំ2022 ម៉ោង19និង05នាទី នៅតាមបណ្តោយផ្លូវកៅស៊ូស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង។

លោកវិរសេនីយឯក យ៉ង់ សំ អធិការស្រុកស្ទោងបានឲ្យដឹងថា កាលពី ថ្ងៃទី 24 ខែតុលា សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ធត ធឿន ហៅ ធត ឡឺយ ភេទប្រុស អាយុ 22ឆ្នាំទីលំនៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ពាក់ពន្ធ័ករណីឆក់ទូរស័ព្ទដៃ និងប្រើហិង្សាដោយចេតនាលើសមត្ថកិច្ចនគរបាលថែមទៀតផង។

ជនរងគ្រោះឈ្មោះ ព្រឿន ភារម្យ ភេទប្រុស អាយុ29ឆ្នាំ ទីលំនៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង របួលក្បាលជង្គុង និង កែងដៃខាងឆ្វេង។ ជនរងគ្រោះឈ្មោះ ហ៊ាង ចាន់ដារ៉ា ភេទប្រុស អាយុ33ឆ្នាំ ជានាយរងប៉ុស្ដិ៍រ៊នគរបាលរដ្ឋបាលទ្រា។

តាមប្រភពព័ត៌មានបានឲ្យដឹង​ថា ដំបូងឡើយជនរងគ្រោះជិះម៉ូតូតាមផ្លូវកៅស៊ូចេញទំនប់30កញ្ញា លុះដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ2គ្រឿងជិះគ្នា3នាក់ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ តែមិនបានសម្រេច។

ភ្លាមកម្លាំងសមត្ថកិច្ចបានដេញតាមរហូតដល់ភូមិកុចទីទុយ ឃុំទ្រា ស្រុកស្ទោង ក៏បានជួបនិងកម្លាំងសមត្ថកិច្ចដែលកំពង់ស្ទាក់ផ្លូវ ហើយជនសង្ស័យបានបើកម៉ូតូបុក និងវាយមកលើកម្លាំងនគរបាល បណ្ដាលឲ្យរបួស រួចជនសង្ស័យបានរត់គេចខ្លួនបាត់អស់ ដោយទុកចោលម៉ូតូចំនួន១គ្រឿងនៅកន្លែង។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញក៏កំពង់បន្តស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ កំពង់ធំ

Share.