ស្វាយរៀង ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តLAND CRUISER បោះពួយល្បឿនលឿនរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ បាក់រលើងទាំងរបង រថយន្តក្រឡាប់ច្រើនត្រឡប់ សំណាងល្អអ្នកបើកបររបួសស្រាល។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-0003 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ រេចង្កូតទៅស្តាំ ជ្រុលបុករបងផ្ទះប្រជាពលរដ្ឋ បាក់រលើង រថយន្តក្រឡាប់ច្រើនត្រឡប់ អ្នកបើកបររបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចនាំអ្នកបើកបរទៅសាកសួរនៅប៉ុស្តិ៍ រថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋជាក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.

Leave A Reply