ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ម្ចាស់ចតទុកក្នុងផ្ទះ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះអស់ផ្នែកខាងមុខ ផ្អើល បងប្អូនប្រជាពលរដ្ឋ អ្នកក្បែរខាងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ដងទឹកជះពន្លត់ភ្លើង កាលពីវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅផ្ទះ លេខ ២៨៧A ផ្លូវ លំ ជាប់ផ្លូវរថភ្លើង ភូមិ ចុង ថ្នល់ ខាង លិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះអគ្គិភ័យម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2I-2834 របស់ក្រុមហ៊ុន នេតឈ័រហ្វាម៉ា ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តចតទុកក្នុងផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែមានផ្សែងហុតចេញពីក្បាលរថយន្ត ផ្នែងខាងម៉ាសុីន ចេញជាអណ្តាតភ្លើង ត្រូវបានអ្នកជិខាង យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ និងដងទឹកជះ ឲ្យរលត់ទៅវិញ ខណៈដែលរថយន្តពន្លត់អគ្គិភ័យទៅដល់ហើយ តែផ្លូវតូចចង្អៀតចូលមិនកើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.