បន្ទាប់ពីមានការប្រកួតប្រជែង ទាំង៨ក្រុមក្នុងលីគកំពូលកម្ពុជា អស់រយៈពេល ២១សប្តាហ៍ រួចមកអីឡូវនេះ បានរកឃើញក្រុមដែរមានពិន្ទុ លើសគេទាំង៤ក្រុមហើយ។ ក្លិបបាល់ទាត់ព្រខ័នរាជស្វាយរៀងមាន ៤៦ពិន្ទុ ក្លិបបាល់ទាត់វិសាខាមាន ៤០ពិន្ទុ ក្លិបបាល់ទាត់ភ្នំពេញក្រោន មាន ៣៦ពិន្ទុ និង ក្លិបបាលទាត់បឹងកេត មាន ៣៥ពិន្ទុ។

ក្រុមទាំង៤ នឹងធ្វើការប្រកួត ក្នុងដីនិងក្រៅដី ដើម្បីសន្សំពិន្ទុ បូកជាមួយពិន្ទុដែលមានស្រាប់ ទាំង៣ជុំ ដើម្បីរកក្រុមដែរមានពិន្ទុលើសគេមកលើកពានលីគកំពូលកម្ពុជា រដូវកាល២០២២នេះ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២២។

ខណ:ការប្រកួតរវាងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បឹងកេត ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានស្វាយរៀង ត្រូវផ្លាស់​ប្តូរទៅកាន់កីឡដ្ឋាន Cambodia Airway វេលាម៉ោង ៣:៤៥នាទីរសៀល។

ក្លិ​បបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ក្លិប​សូម​ពន្យល់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ផ្លាស់​ប្តូរ​ទីលាន​ប្រកួត​ចុង​សប្តាហ៍​នេះ​ជាមួយ​ក្លិបបឹងកេត។ ដោយសារគូប្រកួតរបស់យើងត្រូវមានការហ្វឹកហាត់ផ្លូវការនៅកីឡដ្ឋានមួយថ្ងៃមុនការប្រកួត ដែលតម្រូវឱ្យពួកគេស្នាក់នៅមួយយប់ផងដែរ តែដោយសារពិធីបុណ្យអុំទូកទើបមិនអាចឱ្យពួកគេរៀបចំការស្នាក់នៅបាន»។

«បន្ទាប់ពីមានការពិភាក្សាគ្នារវាងក្លិបទាំងពីរ និងការយល់ព្រមពី Cambodian Premier League នោះ ពួកយើងក៏មានការយល់ព្រមផ្លាស់ប្តូរទីលានប្រកួតទៅកីឡដ្ឋាន Cambodia Airways។ យើងដឹងថាការផ្លាស់ប្តូរទីកន្លែងអាចនឹងធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកខានការប្រកួតនៅចុងសប្តាហ៍នេះ ប៉ុន្តែក្នុងនាមជាក្លិបបាល់ទាត់ យើងមានអារម្មណ៍ថាវាមានសារៈសំខាន់ក្នុងការធ្វើជាគំរូឈានមុខគេក្នុងការផ្តល់ការលេងដោយយុត្តិធម៌ និងស្មើរភាពគ្នាក្នុងកីឡាមួយនេះ»។

«សូមជូនពរបងប្អូនទាំងអស់ដែលចូលរួមពិធីបុណ្យអុំទូកនៅខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ហើយយើងនឹងជួបអ្នកម្តងទៀតនៅការប្រកួតបន្ទាប់ក្នុងដីរបស់ពួកយើង»៕

Share.