នៅទីបំផុតកម្មវិធី Miss​ Grand​ International​ 2022 បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើ Miss Grand Brazil 2022 គឺបវរកញ្ញា Isabella Menin ជាកូន​កាត់​ប្រេស៊ីល​-អ៊ីតាលីមាន​វ័យ ​២៦​ឆ្នាំ​ និងកម្ពស់​ 1.78 ម៉ែត្រ។

កញ្ញាគឺជាបេក្ខភាពបវរកញ្ញាខ្លាំងមួយរូប ដែលអាចដណ្ដើមពីភាពជោគជ័យពីបវរកញ្ញាមកពី ៦៨ ប្រទេសផ្សេងទៀត នៅលើវេទិកាប្រកួតដ៏អស្ចារ្យមួយនេះ នៅរាត្រីថ្ងៃទី 25 ខែតុលា ឆ្នាំ ២០២២។

នេះពិតជាដូចការព្យាករណ៍៖ មានអន់ឯណា? ឆ្នាំនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវសារព័ត៌មានធំរបស់ថៃព្យាករណ៍ថាមានឱកាសគ្រងមកុដ

នៅថ្ងៃប្រកួតដណ្ដើមបំពាក់មកុដ Miss​ Grand​ International​ 2022 បវរកញ្ញា Isabella Menin បានលើកឡើងថា « តើ​អ្នក​ដឹង​ទេ​ថា​ អ្វី​ទៅ​ជា​បញ្ហា​ដែល​មានតម្លៃថ្លៃជាងគេ​បំផុត​ក្នុង​ពិភពលោក?​ នោះគឺរៀងរាល់ ​៥​ម៉ោងម្ដង គឺមាន​កុមារ​ម្នាក់ត្រូវ​បាន​គេ​សម្លាប់។ នៅពេលដែលកុមារម្នាក់ត្រូវបានគេសម្លាប់ នោះធនធានរបស់សង្គម ក៏ត្រូវបានបាត់បង់អស់ម្នាក់ដូចគ្នាដែរ។ ដូច្នោះយើង​គួរតែ​ធ្វើ​ការរួប​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ការ​អប់រំ ជំនួសឱ្យការឈ្លោះគ្នាក្នុងភ្លើងសង្គ្រាម ព្រោះមនុស្សយើងមានជាតិសាសន៍ផ្សេងៗគ្នា ប៉ុន្តែអ្វីដែលយើងមានដូចគ្នា គឺមនុស្សធម៌ (បន្តនិយាយភាសា​ថៃ​) រួមគ្នា រួមកម្លាំងចិត្ត កសាង​គ្រឹះ​ដ៏ល្អ​សម្រាប់​ពិភពលោក​របស់​យើង»។

បវរកញ្ញា Isabella Menin បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត (First-Class Honors) ផ្នែកសេដ្ឋកិច្ចពី University of Westminster និងបានបញ្ចប់ការសិក្សា​បរិញ្ញា​ផ្នែក​ហិរញ្ញវត្ថុ​ពី​សកល​វិទ្យាល័យ​ College London។ កញ្ញាមានសមត្ថភាពអាចនិយាយបានដល់ទៅ ៥ភាសាដូចជា ព័រទុយហ្គាល់ អង់គ្លេស អេស្ប៉ាញ បារាំង និងអ៊ីតាលី។

ម្ចាស់មកុដ Miss​ Grand​ International​ 2022 រូបនេះគឺជាស្ថាបនិកនៃគម្រោង «Beyond Project» ដែលជាគម្រោងជួយឧត្ថម្ភគាំទ្រដល់ជនពិការ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ឧបករណ៍ចាំបាច់សម្រាប់ជនពិការ ជាមួយនឹងគោលដៅដំបូងមានក្នុងប្រទេសប្រេស៊ីល និងបន្តទៅកាន់ជុំវិញពិភពលោកថែមទៀត៕

Share.