ក្លិបបាល់ទាត់ RB Leipzig ក្រោមការដឹកនាំរបស់លោក Marco Rose បាន​​បញ្ចប់កំណត់ត្រាមិនចាញ់សោះ២០ប្រកួតជាប់ៗគ្នារបស់ Real Madrid ក្រោយយកឈ្នះ ៣-២ នៅរាត្រីថ្ងៃទី២៥ ខែតុលា នៅកីឡដ្ឋាន Red Bull Arena Leipzig វគ្គជម្រុះពូល F ក្នុង​ពាន​រង្វាន់ UEFA Champions League 2022/23។

ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ​ទាំង៣គ្រាប់​របស់ RB Leipzig រក​បាន​ដោយ​កីឡាករ Josko Gvardiol នៅ​នាទី១៣’ កីឡាករ Christopher Nkunku នៅ​នាទី​១៨’ និង​កីឡាករ Timo Werner នៅ​នាទី​៨១’ ក្រោម​ក្រសែ​ភ្នែក​ទស្សិនជន​ចូល​ទស្សនា​ផ្ទាល់ ៤៥,២២៨នាក់។ ខណ: Real Madrid ស៊ុតដោយ Vinicius Junior និង Rodrygo

ចំណែក១គូទៀតដែលស្ថិតនៅពូល F ដូចគ្នាគឺក្រុម Shakhtar Donetsk បានត្រឹមស្មើលទ្ធផល ១-១ ទល់នឹង Celtic នៅកីឡដ្ឋាន Celtic Park ចែកគ្នាម្នាក់១ពិន្ទុត្រលប់ទៅផ្ទះវិញ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល F៖
1. Real Madrid មាន១០ពិន្ទុ
2. RB Leipzig មាន៩ពិន្ទុ
3. Shakhtar Donetsk មាន៦ពិន្ទុ
4. Celtic មាន២​ពិន្ទុ៕

Share.