ភ្នំពេញ៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ក្រោយពីយកដែកដែលមានសណ្ឋានដូចជាកាំភ្លើងខ្លីទៅភ្ជង់អ្នកដំណើរ តាមផ្លូវនៅតាមផ្លូវ២៧១។

ប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះ បានឱ្យដឹងថា ដំបូងឡើយបុរសជាជនសង្ស័យខាង លើ បានប្រើប្រាស់ក្បាលបាញ់ទឹកមានរាងដូចកាំភ្លើងខ្លី ដើរភ្ជង់ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវនៅខាងមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវ 217 បង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាច រត់ចែកជើងគ្រប់គ្នា ទើបប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្ទឹងមានជ័យទីមួយ ចុះអន្តរាគមន៍ភ្លាមៗ។


ក្រោយពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទីមួយ បានសហការជាមួយកម្លាំងអន្តរាគមន៍ល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះដេញឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើ រហូតដល់ក្រោយសាលាជាស៊ីមសាមគ្គី ក្នុងទឹកដីខណ្ឌទួលគោកទើបឃាត់ខ្លួនបាន។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលខាងលើនេះកើតឡើងនៅវេលាម៉ោង 11:10 នាទីយប់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2022 ក្នុងសង្កាត់ស្ទឹងមានជ័យទី 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីប្រើប្រាស់ក្បាល់បាញ់ទឹកមានរាងដូចកាំភ្លើងខ្លី ដើរភ្ជង់ប្រជាពលរដ្ឋអ្នកដំណើរតាមបណ្ដោយផ្លូវរួចមក បុរសជាជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី1ឃាត់ខ្លួនរួចបញ្ជូនទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរដើម្បីចាត់ការតាមនីតិវិធី៕


អត្ថបទនិងរូបភាព៖ត្រយ៉ងតូច

Share.