ការប្រកួត Miss​ Grand​ International​ 2022​ បានបញ្ចប់ទៅដោយជោគជ័យ និងបានរកឃើញម្ចាស់មកុដដ៏ស័ក្ដសម និងសុក្រិតយុត្តិធម៌ គឺបានទៅលើ Miss Grand Brazil 2022 ។

ចូលអាន៖ ស័ក្តិសម!​ ម្ចាស់​មកុដ​ Miss​ Grand​ International​​ 2022​ វ័យ​ ២៦​ ឆ្នាំ​ជា​អនុបណ្ឌិត​អាច​និយាយ​បាន​៥​ភាសា​

បើទោះបីជាកម្មវិធីទាំងមូលបានបញ្ចប់ពិតមែន ប៉ុន្តែមហាជននៅជក់ចិត្តដិតអារម្មណ៍ និងជជែកវែកញែកពីកម្មវិធី Miss​ Grand​ International​ 2022​ មិនទាន់ចប់នៅឡើយ។ អ្នកខ្លះទៀតក៏កំពុង​ផ្ដោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះកាយវិការប្លែកៗ ដែល​បេក្ខភាពបវរកញ្ញានីមួយៗបានដើរបង្ហាញអ្នកគាំទ្រ និងគណៈកម្មការឱ្យបានឃើញពីសមត្ថភាព។ ម្នាក់ហាក់មានភាពជឿជាក់ចំពោះខ្លួន ហើយបញ្ចេញក្បាច់បែប លេងទឹកមុខ គ្រវីដៃ គ្រលាស់សក់ ធ្វើយ៉ាងណាឱ្យមើលទៅមានភាពទាក់ទាញ។

ដោយឡែក កាយវិការនៅដើរបង្ហាញខ្លួនក្នុងវគ្គបឋម គឺមានសភាពរស់រវើកជាងគេ រហូតធ្វើឱ្យអ្នកខ្លះទប់សំណើចមិនជាប់ក៏មាន។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត តោះយើងមកទស្សនាវីដេអូដែលបង្ហាញពីកាយ​វិការ​ប្លែក​ៗ​របស់​បេក្ខភាព​បវរកញ្ញា​ Miss​ Grand​ International​ 2022​ នី​មួយ​ៗ​ ទាំងអស់គ្នា៖

https://youtu.be/_0JXvIN6bxg
https://youtu.be/auZPzlkGk_U
https://youtu.be/CPl_klMS2Xs
Share.