កាល​ពី​រាត្រី​ម្សិលមិញ​នេះ (៩​ មិថុនា​ ២០២១) ​​ Facebook អ្នក​នាង យក់​ ឋិត​រដ្ឋា​បាន​បង្ហោះ​នូវ​សំណេរ​ខ្លី​តែ​​អាច​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​គាំទ្រ​ត្រេកអរ​គ្រប់​ៗ​គ្នា​ព្រោះ​ការ​ទន្ទឹង​រង់​ចាំ​​បទ​ចម្រៀង​ថ្មី​ៗ​របស់​អ្នក​នាង​បាន​មក​ដល់​ទី​បញ្ចប់។

សូមចុច​អាន៖ ណុប​ ​បាយ៉ារិទ្ធិ​៖​ ​សម្រេច​ក្ដី​ស្រមៃ​​ក្លាយ​ជា​អ្នក​និពន្ធ​​​ដូច​ម្ដាយ​តាមរយៈ​ស្នាដៃ​​​រឿង​ខ្លី​ ​«​បេះដូង​មនុស្ស​ស្រី​»

​​​​​​តារា​ចម្រៀង​កូន​៣​ដែល​ទើប​តែ​ទទួល​បាន​ Blue Verifiy ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៧​ខែ​ឧសភា​ បាន​បង្ហោះ​រូប​ថត​ចំនួន​៦សន្លឹក​ ដោយ​ក្នុង​រូប​ថត​នោះ​មាន​រូប​​សិល្បករ​សិស្ស​ប្អូន​​គឺលោក​ ​សុគន្ធ ថេរ៉ាយុ និង​អ្នក​និពន្ធ​បទ​ភ្លេង​ Foung Moon ព្រម​ជាមួយ​នឹង​សំណេរ​ច្បាស់ៗ​ថា​៖ «Good Night! ចា ជិត​មាន​ចំរៀង​ថ្មីៗ​សំរាប់​ការ​ទន្ទឹង​រង់ចាំ​របស់​បងប្អូន​» ព្រម​ទាំង​ Tag ឱ្យ​តារា​ចម្រៀង​រួម​ទ្រនំ​លោក​ សុគន្ធ​ ថេរ៉ាយុ​ និង​អ្នក​និពន្ធ​បទ​ភ្លេង​​ Foung Moon ​ផង​ដែរ​។

កាន់​តែ​ច្បាស់​ថែម​ទៀត​នោះ​ លោក​ សុគន្ធ​ ថេរ៉ាយុ​ ​ក៏​បាន​បង្ហោះ​នូវ​សំណេរ​ខ្លី​ដែល​កាន់​តែស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​ និង​ អ្នក​នាង​ យក់​ ឋិត​រដ្ឋា ​កំពុង​ថត​សំឡេង​បទ​ថ្មី​ជាមួយ​គ្នា​យ៉ាង​ពិត​ប្រាកដ​មែន​។ «New song with jj soon» ដែល​មាន​អត្ថន័យ​ថា​«បទ​ថ្មី​ជាមួយ​នឹង​បងស្រី​ ឆាប់ៗ​នេះ​»។ ជាង​នោះ​ទៀត​លោក​ Foung Moon ​​ដែល​ជា​អ្នក​និពន្ធ​ក៏​បាន​ Share ចែក​រំលែក​បន្ត​នូវ​សំណេរ​របស់​តារា​ចម្រៀង​ទាំង​ពីរ​រូប​របស់​ផលិតកម្ម​ថោន​ ព្រោះ​ទាំង​សរសេរ​ Caption ឱ្យ​អ្នក​គាំទ្រ​រង់​ចាំ​ស្ដាប់​បទ​ចម្រៀង​ថ្មី​របស់​តារា​ទាំង​ពីរ​ដួង​ផង​ដែរ​។​

ថ្វី​ត្បិត​តែ​អ្នក​គាំទ្រ​ដែល​និយម​ចូល​ចិត្ត​ស្ដាប់​ការ​បកស្រាយ​ចម្រៀង​របស់​តារា​ចម្រៀង​ យក់​ ឋិត​រដ្ឋា​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​ដឹង​ទេ​ថា​បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ​ជា​បទ​ញាក់​ មនោសញ្ចេតនា​ ឬ​ជា​បទ​ចម្រៀង​ប្រភេទ​ណា​នៅ​ឡើយ​ទេ​។

រំលឹក​ឡើង​វិញ​តារា​ចម្រៀង​ យក់ ឋិតរដ្ឋា​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹងអតីត​តារា​ចម្រៀង​​ ​លោក​ ឃុំ ប៉ុណ្ណាដែត ​ជា​មិត្ត​រួម​ក្រុម​ចម្រៀង​ EV Band ​(ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ) និង​ បាន​សាង​សុភមង្គល​គ្រួសារ​មាន​កូ​ន​ដ៏​គួរ​ឱ្យ​ស្រលាញ់​ចំនួន​៣​រូប​ជា​ចំណង​ដៃ​នៃ​សេចក្ដី​ស្នេហា​អ្នកទាំង​ពីរ​៕​

Telegram-Troryorng
Share.