បន្ទាប់ពីប្រកួតប្រជែង ទាំង៨ក្រុមក្នុងលីគកំពូលកម្ពុជា អស់រយៈពេល ២១សប្តាហ៍រួចមក ឥឡូវនេះបានរកឃើញក្រុមដែរមានពិន្ទុ លើសគេទាំង៤ក្រុមហើយ។ ក្លិបបាល់ទាត់ព្រខ័នរាជស្វាយរៀងមាន ៤៦ពិន្ទុ ក្លិបបាល់ទាត់វិសាខាមាន ៤០ពិន្ទុ ក្លិបបាល់ទាត់ភ្នំពេញក្រោន មាន ៣៦ពិន្ទុ និង ក្លិបបាលទាត់បឹងកេត មាន ៣៥ពិន្ទុ។

ក្រុមទាំង៤ នឹងធ្វើការប្រកួត ក្នុងដីនិងក្រៅដី ដើម្បីសន្សំពិន្ទុ បូកជាមួយពិន្ទុដែលមានស្រាប់ ទាំង៣ជុំ ដើម្បីរកក្រុមដែរមានពិន្ទុលើសគេមកលើកពានលីគកំពូលកម្ពុជា រដូវកាល២០២២នេះ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២២។

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនលីគកំពូលកម្ពុជា Cambodian Premier League បានបញ្ចេញរចនាបទថ្មី និងអត្ថន័យដូច្នេះថា៖«ការបំផុសគំនិត ការរចនាប្រើប្រាស់គំនិតពីគំរូពាន។ និងមានគំនិតគោលគឺគោព្រៃដែលដំណាងអោយកីឡាបាល់ទាត់កម្ពុជាដូចនេះក្នុងការរចនាគឺផ្តោតទៅលើដៃពានធ្វើចេញជាស្នែងនៅក្នុងមានផ្នែកមួយចំនួនមានការប្រទាក់គ្នាជាមួយនឹងពានលីគទី២ដូចជាពណ៌ ភាពរំពត់នៃដៃពានរួមទាំងផ្នែកខាងក្រោមផងដែរ»៕

Share.