Rapper ល្បឿនលឿនប្រចាំប្រទេសកម្ពុជាគឺលោក G-Devith​ ត្រៀមចាប់ដៃគ្នាជាមួយតារាចម្រៀងថៃ ២ ដួង ​គឺ Jannine Weigel និង Jarvis ដើម្បីឱ្យការប្រគំតន្ត្រីខ្នាតយក្ស និងទំនើប នៅថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ កាន់តែកក្រើកតន្ត្រី​ Hip-Hop​ ​នៅ​កម្ពុជា​ ​​។ នេះតាមការប្រកាសរបស់ G-Devith​ ។

The Passion Album brought to You by Sting MusicVerse គឺជាការប្រគំតន្ត្រីពិសេសខ្នាតយក្ស សម្រាប់អ្នកគាំទ្រ Ditway ដ៏អស្ចារ្យពុំធ្លាប់មាននៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ដែលធ្វើឱ្យអ្នកចូលរួមជាការប្រគំតន្ត្រី Solo Artist ខ្នាតយក្សដ៏ធំមួយនេះ ទទួលបានអារម្មណ៍ភ្ញាក់ផ្អើល និងទទួលយកបទពិសោធន៍ថ្មីនៃការប្រគំតន្ត្រី Hip-Hop​ ​របស់ G-Devith។

ជាមួយគ្នានោះដែរ នៅថ្ងៃប្រគំតន្ត្រី G-Devith​ នឹងប្រកាសពីអាល់ប៊ុមទី ៣ ដែលមានឈ្មោះថា «The Passion» ដែលផ្ទុកទៅដោយបទចម្រៀងជាច្រើនបទ ច្រើនប្រភេទ និងគ្រប់ Style ដែលទីចំអារម្មណ៍ និងចង់បានរបស់ទស្សនិកជន។ ការ​ប្រគំ​តន្ត្រី​សម្ពោធអាល់ប៊ុមទី ៣ របស់ G-Devith​ ត្រៀមធ្វើឡើងនៅលើមុខបរិវេណ The Elysée ផ្លូវ កោះពេជ្រ ដែលមើលទៅបរិយាកាសដូចនៅប្រទេសបារាំងអីចឹង។ ហើយការប្រគំតន្ត្រីបែបនេះគឺមានតែនៅបរទេសតែប៉ុណ្ណោះ។

ចុងក្រោយនេះ G-Devith ក៏បានប្រកាសទៀតថា សម្រាប់អ្នកគាំទ្រ Ditway ដែលចង់រួមកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យនេះ ប៉ុន្តែពុំមានថវិការក្នុងការទិញសំបុត្រ នោះគ្រាន់តែជួនដំណឹង លោកនឹងផ្ដល់ឱ្យដោយឥតគិតថ្លៃ។ «តើមាន Fan របស់ខ្ញុំដែលចង់ចូលរួម PASSION THE ALBUM CONCERT ប៉ុន្តែពុំមានថវិការ ឬ ខ្វះលទ្ធភាពទិញសំបុត្រទេ ? បើសិនជាមានឬមិត្តរបស់អ្នកដែលខ្វះខាតសូម comment ខាងក្រោម ។បើមានលទ្ធភាពសូមមេត្តាផ្តល់​អទិភាព​ដល់អ្នកខ្វះខាត​ 🙏»។

Share.