សមាគមកីឡាបាល់ទះវិសាខា និង​ងពលធំអន្តរាគមន៍លេខ៣ សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត ៣សិតទល់នឹង០ ដូចគ្នានៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់​បាល់ទះ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ឡើងទៅកាន់​​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់​ថ្ងៃ​ពុធ ទី​២៦ ខែ​តុលា ឆ្នាំ​២០២២ លើទីលានបាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

សម្រាប់​កម្មវិធី​ប្រកួត​មាន៖
*២៤ តុលា ២០០២
ពូល E វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-១៨,២៥-១៥,២៥-១៥)
ពូល E រដ្ឋបាល​ខេត្ត​ព្រះសីហនុ ១-៣ រដ្ឋបាល​រាជធានី​ភ្នំពេញ (១៩-២៥,២២-២៥,២៥-២៣,២២-២៥)

*២៥ តុលា ២០២២
ពូល F បញ្ជាការដ្ឋាន​កង​អង្គរក្ស ៣-០ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង (២៥-០៨,២៥-១៤,២៥-១១)
ពូល F ក្រសួង​មហាផ្ទៃ ៣-០ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ (២៥-១៧,២៥-១៤,២៥-១៨)

*២៦ តុលា ២០២២
ពូល E រដ្ឋបាល​ខេត្ត​ព្រះសីហនុ ០-៣ វិសាខា
ពូល E រដ្ឋបាល​រាជធានី​ភ្នំពេញ ០-៣ កងពលធំអន្តរាគមន៍លេខ៣។

*២៧ តុលា ២០២២
ម៉ោង​៥ល្ងាច ពូល F បញ្ជាការដ្ឋាន​កងអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ
ម៉ោង​៧ល្ងាច ពូល F ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ប៉ះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ។

*២៨ តុលា ២០២២ (ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ)
*២៩ តុលា ២០២២ (ដណ្តើម​ចំណាត់ថ្នាក់​លេខ៣)
*៣០ តុលា ២០២២ (ដណ្តើម​ជើង​ឯក)៕

រដ្ឋបាលខេត្តព្រះសីហនុ ០-៣ សមាគមកីឡាបាល់ទះវិសាខា (២២-២៥,២៣-២៥,២៣-២៥)
រដ្ឋបាលរាជធានីភ្នំពេញ ០-៣ កងពលធំអន្តរាគមន៍លេខ៣ (២៩-៣១,២២-២៥,២០-២៥)
Share.