ភ្នំពេញ៖បុរសម្នាក់បើកបររថយន្តក្នុងស្ថានភាពស្រវឹង រេចង្កូតបុកទ្រូងផ្លូវ មិនព្រមឈប់ព្យាយាមបេីករត់ ត្រូវបានអ្នកឃេីញហេតុការណ៍ដេញ មានការភ័យ ស្លន់ស្លោរេចង្កូត បុក កង់បីឥណ្ឌា ក្រឡាប់ផ្ងាតជេីង។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង ០១:០០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្តម៉ាក Toyota Dexluxe ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-1434 បេីកបរក្នុង ស្ថានភាពស្រវឹង បានរេចង្កូត បុកទ្រូងផ្លូវម្តុំស្ពានអាកាសទិចណូរងការខូចខាត បន្តិចបន្តួចមិនព្រមឈប់ ព្យាយាមបេីកបរបន្ត ស្រាប់ តែបងប្អូនដែលឃើញហេតុការណ៍នោះ បានដេញមកដល់ផ្លូវព្រះស៊ីសុវត្ថិ។ ដោយសារម្ចាស់មានការភ័យស្លន់ស្លោ បានរេចង្កូតទៅបុកកង់បីឥណ្ឌា ពណ៌សមួយគ្រឿងមិនទាន់មាន ស្លាកលេខ បណ្តាលអោយក្រឡាប់ផ្ងារជើងឡេីង លេី បណ្តាលអោយអ្នកជិះ កង់បីឥណ្ឌា ម្នាក់រងរបួសធ្ងន់។ ចំពោះរថយន្ត និងកង់បីឥណ្ឌា វិញនោះ រងការខូចខាត យ៉ាងដំណំ។

ក្រោយពេលកេីតហេតុ ជនរងគ្រោះ ត្រូវបានបញ្ចូនទៅសង្រ្គោះភ្លាមៗ។រថយន្ត និងកង់បីឥណ្ឌាត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃ អធិដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការវាល់វែងរួច យក មធ្យោបាយទាំង២ ទៅរក្សាទុក រង់ចាំការដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.