ភ្នំពេញ៖បុរសម្នាក់ជាអាជីវករលក់ផ្លែឈើ បេីករថយន្ត ងោកមួយភាំង បាន រេចង្កូត បុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយរថយន្ត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះកេីតឡេីង នៅវេលាម៉ោង ០២:៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ បុរសម្នាក់បេីកបរ រថម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0754 ធ្វើដំណើរទិសដៅ ពីជើង ទៅត្បូង។ស្រាប់តែមកដល់ចំណុចកេីតហេតុ បានងោកមួយភាំង បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយរថយន្ត ខ្ទេចមួយចំហៀង ផ្នែកខាងស្តាំ នៃ រថយន្តយ៉ាងដំណំ។ ជុំវិញហេតុការណ៏ ខាងលើមិនមាន អ្នករងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាល់វែង រួចយករថយន្ត ទៅរក្សាទុករង់ចាំដោះស្រាយ នៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.