ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននារីជាសង្សារតាមរកឃើញដេញចាប់ឃាត់ផ្អេីលពេញសួននច្បារមុខវត្តបទុមវតី បន្ទាប់ពីបានលួចយកម៉ូតូរបស់នាងយកទៅបាត់ ៨ថ្ងៃក្រោយខាងស្រីរកឃើញ ដេញចាប់កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី ២៦ តុលា នេះ នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានមានទំនាក់ទំនងស្នេហាតាមឆាតហ្វេសប៊ុក ជាមួយជនសង្ស័យឈ្មោះ ម៉ន បារាំង អាយុ ១៩ឆ្នាំ ហើយនៅថ្ងៃទី ១៨ ខែ តុលា ពួកគេបានណាត់ជួបគ្នា លើកដំបូង នៅបែកចាន បន្ទាប់មកបុរសជាសង្សារក៏បានលួចម៉ូតូ Beat របស់នារីរងគ្រោះយកទៅបាត់ ។

ស្រាប់តែថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ៤ទៀបភ្លឺ នារីរងគ្រោះក៏បានឃើញជនសង្ស័យ ទើប នារីរងគ្រោះដេញចាប់បាន នៅចំណុចសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញតែម្តងទៅ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំបុរសដែលត្រូវនារីជាសង្សារចោទថា យកម៉ូតូខ្លួននោះ មកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ចតុមុខ ដើម្បីរង់ចាំធ្វើការតាមជំនាញបន្តទៀត ៕

Share.