​តារា​សម្ដែង​ Zhao Lusi គឺ​ជា​តារា​សម្ដែង​ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​ចិន​ជា​ប្រទេស​កំណើត​ និង​បណ្ដា​ប្រទេស​ដែល​និយម​ទស្សនា​រឿង​ភាគ​ចិន​ ដោយ​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​និង​ទស្សនិកជន​ខ្មែរ​ផង​ដែរ​។​ យ៉ាង​ណា​មិញ​អ្នក​ទស្សនា​​ប្រាកដ​ជា​មិន​ទាន់​ដឹង​ទេ​ថា​ Zhao Lusi កំពុង​តែ​មាន​ Project ថត​ភាពយន្ត​ភាគ​ថ្មី​​ចំនួន​ពបីរឿង​ រួម​ជាមួយ​នឹង​បុរស​សង្ហា​៣​​រូប​គឺ Xu Kaicheng,​ Leo Wu Lei និង​ Yang Yang

សូមចុចអាន៖ តិច​​ស្ដាយ​ក្រោយ​!​ កុំភ្លេច​មើល​ភាពយន្ត​ភាគចិន​​ល្អ​ ​ផ្ដាច់​គេ​ប្រចាំ​ខែ​ឧសភានេះ​

Zhao Lusi ទើប​តែ​ឃ្លាត​ឆ្ងាយ​ពី​អារម្មណ៍​អ្នក​គាំទ្រ​មួយ​រយៈ​តូច​ តាម​រយៈ​ភាពយន្ត​ភាគ​បុរាណ​បែប​ប្រវត្តិសាស្ត្រ​ The Long Ballad ព្រម​ទាំង​កំពុង​តែ​មាន​ស្នាដៃ​រឿង​សម័យ​​ថ្មី​កំពុង​តែ​បម្រើ​អារម្មណ៍​អ្នក​ទស្សនា​តាម​រយៈ​រឿង​ «Mr.Ling Feel At Ease» រួម​ជាមួយ​នឹង​បុរស​សង្ហា​មហាស្នេហ៍​ Terry Liu។​ រឿង​​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ដែរ​ពី​ស​ំណាក់​អ្នក​ទស្សនា​​។ ងាក​មក​និយាយ​ពី​ភាពយន្ត​ភាគ​ថ្មី​វិញ បើ​និយាយ​ថា​ Zhao Lusi មិន​ល្បី​ ស្នាដៃ​សម្ដែង​មិន​ល្អ​ប្រាកដ​ជាមិនមាន​អ្នក​ណា​ជឿ​នោះ​ទេ​ ព្រោះ​ខណៈ​នេះ​កំពុង​តែ​មាន​ Project ភាពយន្ត​ធំ​ចំនួន​បី​ ដែល​ក្នុង​នោះ​តួឯក​ប្រុស​សុទ្ធតែ​​​ខ្ពស់​ស្អាត​ និង​សង្ហា​ប្រៀប​ដូច​ព្រះ​អង្គ​ម្ចាស់​ជិះ​សេះ​ស​ក្នុងរឿង​និទាន​ថែម​ទៀត​ផង​។​​​

១. A Female Student Arrives at the Imperial College [Xu Kaicheng]

រឿង​ភាគ​បុរាណ​ដែល​បាន​តួឯក​ប្រុស​ដ៏​ល្បី​ពីភាពយន្ត​ភាគ​បុរាណ​រឿង​ «I’m A Pet Dali Temple» កាល​ពី​ឆ្នាំ​២០១៨ គឺ​ Xu Kaicheng មក​រួ​ម​សម្ដែង​ជា​មួយ​នឹង​ Zhao Lusi និយាយ​ពី​រឿងរ៉ាវ​របស់​តួឯក​ស្រី​មួយ​រូប​ដែល​មាន​បំណង​ប្រាថ្នា​ចង់​នៅ​ក្បែរ​តួឯក​ប្រុស​ ដើម្បី​យក​ឈ្នះ​ការ​ភ្នាល់​គ្នា​ ដូច្នេះ​ប្រតិបត្តិ​ការណ៍​រក​វិធី​សាស្ត្រ​នៅ​ក្បែរ​តួឯក​ប្រុស​នឹង​នាំ​អ្នក​ទស្សនា​ឱ្យ​ សើច​ រីករាយ​ និង​ ពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ផ្អែមល្ហែម​។​

២. Who Rules The World [Yang Yang] – WeTV

រឿង​ភាគ​បុរាណ​ទីពីរ​របស់​ Zhao Lusi បាន​រួម​សម្ដែង​ជាមួយ​នឹង​ Yang Yang បុរស​សង្ហា​ដែល​ឆក់​យកបេះដូង​អ្នក​ទស្សនា​​យ៉ាង​ច្រើន​ពី​ភាពយន្ត​ភាគ​សម័យ​ «LoveO2O» កន្លងមក​។​ រឿង​ភាគ​បុរាណ​ Who Rules The World នេះ​​ គឺ​ជា​រឿង​ដែល​ថត​យក​លំនាំ​តាម​ប្រលោម​លោក​ចិន​​របស់​អ្នក​និពន្ធ​ Qing Ling Yue ។ គ្រាន់​តែ​ឈ្មោះ​តួ​សម្ដែង​ទាំង​ពីរ​​នាក់​នេះ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​សឹង​តែ​ត្រដរ​ខ្យល់​ព្រោះ​អត់​ទ្រាំ​ចាំ​រឿង​នេះ​សឹង​មិន​បាន​ រហូត​ធ្វើ​ឱ្យ​ We TV អត់​​អាណិត​មិន​បាន​បញ្ចេញ​ Trailer (ឈុត​ខ្លីៗ) ពីក្នុង​រឿង​នេះ​ឱ្យ​អ្នក​ទស្សនា​បាន​ឃើញ​ទម្រាំ​ដល់​រឿង​ថត​ចប់​និង​បញ្ចាំង​ជូន​ទស្សនា​។​

៣. Love Like The Galaxy [Leo Wu Lei] – WeTV

ចុង​ក្រោយ​គេ​គឺ​​ជា​រឿង​ថ្មី​និង​ចុង​ក្រោយ​បំផុត​របស់​ Zhao Lusi ដែល​មាន​ចំណង​ជើង​ថា​ «Love Like The Galaxy» ដែល​ជា​រឿង​ទី​មួយ​សម្ដែង​គូ​ជាមួយ​នឹង​ Wu Lei (Leo Wu)​ ក្រោយ​អ្នក​ទាំងពីរ​បាន​ជួប​គ្នា​ម្ដង​រួច​មក​ហើយ​ កាល​ពី​រឿង​ The Long Ballad ដែល​ទើប​តែ​បញ្ចាំង​ចប់​ថ្មី​ៗ​នេះ​។ គ្រាន់​តែ​ WeTV បញ្ចេញ​ចំណង​ជើង​រឿង​ និង​ ឈ្មោះ​តួ​សម្ដែង​ប៉ុណ្ណឹង មិន​ទាន់​ទាំង​បង្ហាញ​ឱ្យ​ដឹង​ពីសាច់​រឿង​ និង​ដំណើរ​ដើម​ទង​សាច់​រឿង​អ្វី​សោះ​​ អ្នក​ទស្សនា​ចេញ​មក​ទាមទារ​​ឱ្យ​ឆាប់​ថត​ ឆាប់​បញ្ចាំង​ ព្រោះ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​នេះ​រួម​សម្ដែង​ជា​មួយ​គ្នា​ជា​តួឯក​ប្រុស​ស្រី​យ៉ាង​ច្រើន ព្រោះ​ Chemistry របស់​អ្នក​ទាំងពីរ​ស៊ី​សង្វាក់​គ្នា​ខ្លាំង​នៅ​ក្នុង​រឿង​ The Long Ballad ដែល​អ្នក​ទាំងពីរ​បាន​សម្ដែង​ជាមួយ​គ្នា​ ប៉ុន្តែ​មិន​បាន​សម្ដែង​ជាគូ​នឹង​គ្នា​​។​

Telegram-Troryorng
Share.