ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ជនជាតិចិន និងវៀតណាម៣ នាក់ ក្នុងចំណោ មប្ខពួក៥ នាក់ (២នាក់កំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ) ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ពាក់ពន្ធករណីបាញ់រះចូលខុនដូរ THE SKY LINE ស្ថិតនៅក្នុងខណ្ឌ៧ មករា ទាំងកណ្តាលរាត្រី ក្រោមការចោទប្រកាន់ពីបទ.ប៉ុនប៉ងឃាតកម្ម។

ជនសង្ស័យ៥នាក់១.ឈ្មោះ HUAN KUAN KAI ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិចិន តៃវ៉ាន់។
ទី២.ឈ្មោះ TRAN QUANG TUNG ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិវៀតណាម ។ ទី៣.ឈ្មោះ HOANG QUAN LONG ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិ វៀតណាម ។ ទិ៤.ឈ្មោះ LIAO PO HAO ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ ។ ទី៥.ឈ្មោះ LIN YAO HSIANG ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។

តាមសមត្តកិច្ចឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅព្រំដែនបាវិតខេត្តស្វាយរៀង ខណៈពួកគេបើករថយន្តគ្រោះថ្នាក់ចរាចរបុកគ្នា ក្នុងគោលដៅប្រញ៉ាប់ប្រញ៉ាល់បម្រុងលោតឆ័ត្រឆ្លងដែនទៅប្រទេសវៀតណាម បន្ទាប់ពីធ្វើសកម្មភាពបាញ់រះ នៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នោះ ។ ពេលចាប់ខ្លួនជនសង្ស័យទាំង៥ នាក់សុទ្ធតែរងរបួស ដោយគ្រោះថ្នាក់ចរាចរ ហើយត្រូវបានសមត្តកិច្ចនាំមកសម្រាកព្យាបាល ២ នាក់នៅមន្ទីរពេទ្យកាល់ម៉ែត្រ និង៣ នាក់នៅមន្ទីរពេទ្យមិត្តភា ពកម្ពុជា.សូវៀត ។ ក្នុងនោះ៣ នាក់របួសពួកគេបានធូស្រាល ទើបត្រូវសមត្តកិច្ចនាំទៅតុលាការ ដើម្បីយកសួរយកចម្លើយពាក់ពន្ធករណីប៉ុនប៉ងឃាតកម្ម នឹងឃុំខ្លួនបណ្តោះអាសន្នរង់ចាំបើកសវនាការផ្តន្ទទោស ចំណែក២ នាក់ទៀតរបួសនៅធ្ងន់ធ្ងរ បន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។

សូមរម្លឹកថា កន្លងទៅមានជនជាតិ ចិន មួយ ក្រុម បើករថយន្តចំនួន២ គ្រឿង បណ្តើរគ្នារួច ដកកាំភ្លើងខ្លីបាញ់រះសំដៅ ទៅកន្លែង ផ្តល់ព័ត៌មាន របស់ខុនដូមួយ កន្លែងរួច ក៏បើករថយន្តគេចខ្លួនបាត់ ដោយបន្សល់ទុកក្រដាសរូបថតដែល មានពាក្យពេចន៍គំរាមកំហែង ជាច្រើន សន្លឹកបង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលា ម៉ោង២និង៤០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ខែតុលាឆ្នាំ២០២២ នៅត្រង់ ចំណុចខាងមុខអគារខុនដូ Theskyline តាមបណ្ដោយផ្លូវ១៣៤ស្ថិត ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញជនជាតិចិនមួយ ក្រុមបើកបររថយន្ដចំនួន២គ្រឿង ១គ្រឿង ម៉ាក ALPHARD និង ១គ្រឿង ទៀតមិន ចាំម៉ាក ជាប្រភេទពីរបាំងដែលរថយន្ដ ទាំងពីរគ្រឿង នោះគឺ បិទស្លាកលេខ ជិតឈឹងនិង បានបើកតាមបណ្តោយផ្លូវ ១៣៤ទិសដៅពីលិចទៅកើត ។ លុះមកដល់មុខខុនដូរស្កាយឡាយ ស្រាប់តែជនជាតិចិនម្នាក់ក្នុងចំណោមជាច្រើន នាក់អង្គុយនៅក្នុងរថយន្តពីរបាំងនោះ បានដកកាំភ្លើងខ្លីបាញ់សំដៅទៅកន្លែង ផ្តល់ព័ត៌មានរបស់ខុនដូ Theskyline ជា ច្រើនគ្រាប់បណ្តាលឲ្យត្រូវកញ្ចក់ទ្វារចំនួនពីរផ្ទាំង ។ បន្ទាប់មកជនជាតិចិនមួយក្រុមនោះក៏បាចក្រដាសជាច្រើនសន្លឹក ចេញពីក្នុងរថយន្តខ្ទាតរាយប៉ាយពេញ ផ្លូវ រួចក៏នាំគ្នា គេចខ្លួនដោយសុវត្ថិភាព ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានចុះ មកធ្វើការអន្តរាគមន៍ភ្លាមៗ និងបាន ប្រមូលក្រដាសដែលបន្សល់ទុកពីក្រុម ជនសង្ស័យដែលជាក្រដាសមានរូបថត មនុស្សប្រុសស្រី៥ទៅ៦នាក់និងបាន សរសេរជាអក្សរចិនអក្សរវៀតណាមនិង អក្សរខ្មែរថា”ប្រយ័ត្ននៅតាមផ្លូវ” ហើយសមត្តកិច្ចក៏បានប្រមូលសំបកគ្រាប់ចំនួន ១៦គ្រាប់ទុកជាវត្ថុតាងដើម្បីស្រាវជ្រាវ ៕

អត្ថបទ៖ ចតុមុខ

Share.