សិល្បៈ​អន្តរជាតិ​៖ កំពូល​តារា​ចម្រៀង​ Park Bom នៃ​ក្រុម​ចម្រៀង​ 2NE1 ត្រូវ​បាន​មហាជន​យក​រូប​រាង​ធាត់​ធំ​ហួស​ខ្នាត​របស់​កញ្ញា​ទៅ​និយាយ​សើច​ចំអក​ រហូត​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ចេញ​មក​ប្រតិកម្ម​តប​ត​នឹ​ងបង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ជំនួស​សាមី​ខ្លួន​ថែម​ទៀត​ផង​។

ថ្មីៗ​នេះ​ Park Bom បានធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​ឃើញ​ទំហំ​រូបរាង​របស់​កញ្ញ​ប្រែប្រួល​ត្រលប់​មក​ធាត់ហួស​ខ្នាត​ជា​ថ្មី​ ដោយ​ភាគ​ច្រើន​យល់​ថា​​តារា​ចម្រៀង​រូប​នេះ​អាច​នឹង​មាន​ជំងឺ​ឬ​បញ្ហា​សុខភាព​ណា​មួយ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ក្រុម​អ្នក​គាំទ្រ​បាន​ឱ្យ​ដឹង​ថា​តារា​ស្រី​រូប​នេះ​មិនមាន​បញ្ហា​អ្វី​នោះ​ឡើយ​ ចំណែក​ឯ​រូប​រាង​របស់​កញ្ញា​ក្លាយ​ជា​បែបនេះ​ព្រោះ​តែ​មិន​សូវ​មាន​សកម្មភាព​និង​ហាត់​ប្រាណ​ប៉ុណ្ណោះ​។

យ៉ាងណា​មិញ​ក្រោយ​ឃើញ​រូប​រាង​ដែល​ប្រែប្រួល​ខ្លាំង​ពី​នារី​តូច​ច្រឡឹង​ មក​ជា​នារី​មាន​មាឌធាត់នោះ​ ស្រាប់​តែ​មាន​មនុស្ស​ខ្លះ​បាន​យក​បញ្ហា​រូបរាង​របស់​ Park Bom ទៅ​និយាយ​លេង​សើច ដើម្បី​ជា​ការ​សប្បាយ​ទៅវិញ​។

ជាក់​ស្ដែង​​បញ្ហា​នេះ​ មិន​ត្រូវ​បាន​ក្រុម​អ្នក​គាំទ្រ​របស់​សមាជិក​ 2NE1 រូប​នេះ​នៅ​ស្ងៀម​នោះ​ឡើយ​ពួក​គេ​បាន​ចេញ​មក​តប​ត​តាម​រយៈ​ Social Media ព្រម​ទាំង​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​​រាល់​ទង្វើ​ Bully ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ចំពោះ​សតិ​អារម្មណ៍​របស់​ម្ចាស់​ខ្លួន​ ក៏​ដូច​ជា​មជ្ឈដ្ឋាន​ជុំវិញ​។

​បើយោង​តាម​ ​ ខនសឺត​ទាំង​មូល​ត្រូវ​បាន​រំសាយ​ដោយ​មិន​បញ្ជាក់​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ​ ​មិន​ប្រាកដ​ថា​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​រឹងមាំ​ហេីយ​អាច​ទទួល​យក​ការ​រិះគន់​នោះ​ទាំង​អស់​នោះ​ទេ​ អាណិត​គាត់​ណាស់​ ​សង្ឃឹម​ថា​បាបកម្ម​នឹង​មាន​ពិត​ ​ពេញ​​ចិត្ត​នៅ​ ​K​-​Netizen​?​ ​ពេញចិត្ត​នៅ​ពួក​សេីច​ចំអក​?​ ​អ្នក​ជោគជ័យ​ហេីយ​ ​អ្នក​ទាញ​គាត់​ចុះ​បាន​ជោគជ័យ​ម្តង​ទៀត​ហេីយ​ពេល​ខ្លះ​បេី​ ​Park Bom ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​សិល្បៈ​ ខ្ញុំ​ក៏​សុខចិត្ត​គាំទ្រ​ ​ព្រោះ​ខ្ញុំ​ពិបាក​នឹង​ឈរ​មេីល​គេ​ធ្វើ​បាប​គាត់​ដោយ​ពាក្យ​សម្តី​ណាស់​»៕

​ប្រភព៖ បរទេស​

Share.