ក្លិបបាល់ទាត់ PSV Eindhoven សមាជិកលីគកំពូលរបស់ហូឡង់ ក្រោមការដឹកនាំរបស់លោក Ruud van Nistelrooy បានយកឈ្នះ Arsenal ក្នុងលទ្ធផល ២-០ វគ្គជម្រុះពូល A ពានរង្វាន់ UEFA Europa League នៅកីឡដ្ឋាន Philips Stadion។

ក្រោយចប់ការប្រកួត Arsenal បន្តឈរកំពូលតារាងដដែលជាមួយ១២ពិន្ទុ ខណ: PSV Eindhoven មាន១០ពិន្ទុ កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League រដូវកាល ២០២២/២៣។

ខណ:ក្លិបបាល់ទាត់បិសាចក្រហម Manchester United របស់លោក Erik ten Hag បានយកឈ្នះ FC Sheriff ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Old Trafford ខណ:ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រលប់មករកគ្រាប់បាល់សារជាថ្មី ក្រោយមានបញ្ហាដើរចេញពីលានមុនការប្រកួត។

បច្ចុប្បន្ន Man United មាន១២ពិន្ទុ ខណ: Real Sociedad ឈរកំពូលតារាងមាន១៥ពិន្ទុ កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League រដូវកាល ២០២២/២៣៕

Share.